ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

សម្ដី​ប្រមាថ​របស់​ឧកញ៉ា​ផ្កាយ​៣​ប៉ូលិស​ វ៉ា​ ឈូ​ដា​ ធ្វើ​ឲ្យ​មន្ដ្រី​ប៉ូលិស​តូចតាច​ម្នាក់​រង​ការ​ឈឺចាប់​ ក្នុង​រឿង​ទំនាស់​ដីធ្លី​

​ក្រុមហ៊ុន​ ស៊ូ​ជី​ង​ ដែល​មាន​លោក​ឧកញ៉ា​ ឧត្តមសេនីយ៍ឯក​ប៉ូលិស​ វ៉ា​ ឈូ​ដា​ ជា​អគ្គនាយក​ បាន​ទទួល​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​ចាក់​ដី​រំលោភ​បំពាន​លើ​ដីស្រែ​ប្រាំង​របស់​ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ​ ឋិត​នៅ​ភូមិ​ភ្នំ​ក្រោម​ សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ និង​បាន​ចាក់​ដី​រំលោភ​បំពាន​លើ​ដីស្រែ​ប្រាំង​ទំហំ​១២​ ៤៩២​ម៉ែត្រក្រឡា​ របស់​ប្រជាពលរដ្ឋ​ចំនួន​៤​គ្រួសារ​ ឋិត​នៅ​សង្កាត់​ចុង​ឃ្នៀស​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ដោយ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​នៅឡើយ​ ។​

​កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ តាម​រយៈ​បណ្ដាញ​ព័ត៌មាន​សង្គម​ Facebook​ លោក​ ប្រ​ន​ សំបូរ​ ដែល​ជាម​ន្ដ្រី​នគរបាល​តូចតាច​នៅ​សង្កាត់​ចុង​ឃ្នៀស​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បាន​ Post​ នូវ​ព័ត៌មាន​មួយ​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ ស៊ូ​ជី​ង​ របស់​លោក​ឧត្តមសេនីយ៍ឯក​ វ៉ា​ ឈូ​ដា​ បាន​បន្ត​ធ្វើ​សកម្មភាព​នាំ​យក​គ្រឿងចក្រ​ចាក់​ដី​មក​លើ​ដីស្រែ​របស់​ឪពុក​ ម្ដាយ​ខ្លួន​ទៀត​ហើយ​ ដោយ​មិន​ទាន់​ដោះស្រាយ​សំណង​ និង​ផល​ប៉ះពាល់​មក​ឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ​រង​គ្រោះ​ឡើយ​ ។​

​តាម​រយៈ​ Comment​ ក្នុង​បណ្ដាញ​សង្គម​ Facebook​ ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ «Var​ Chhou​ Da»​ និង​គេ​ស្គាល់​ថា​ ជា​ឧកញ៉ា​ឧត្តមសេនីយ៍ឯក​ប៉ូលិស​អគ្គនាយក​ក្រុមហ៊ុន​ ស៊ូ​ជី​ង​ នោះ​ បាន​ធ្វើ​ឲ្យ​លោក​ ប្រ​ន​ សំបូរ​ សម្ដែង​នូវ​ការ​ឈឺចាប់​ពន់ពេក​ដោយ​ Post​ នូវ​ពាក្យពេចន៍​ថា​ «​ឈឺចាប់​ណាស់​ រស់នៅ​ភ្នំ​ក្រោម​ និង​ចុង​ឃ្នៀស​តាំងពី​កើត​ ដើរ​ដេញចាប​តាំងពី​អាយុ​១០​ឆ្នាំ​លើ​ដីស្រែ​នេះ​ ។​ ឥឡូវនេះ​ ត្រូវ​អ្នកមាន​អំណាច​ដែល​ខ្ញុំ​ទើបនឹង​ឃើញ​មុខ​ មក​ជាន់​ដី​ចុង​ឃ្នៀស​ ដើរ​ស្រែ​កថា​ជា​ដី​របស់​គាត់​ទៅ​វិញ​ ហើយ​ថែម​ទាំង​ចង់​ឲ្យ​គេ​មក​សំពង​ក្បាល​ខ្ញុំ​ទៀត​…»​ ។​

​អគ្គនាយក​ក្រុមហ៊ុន​ ស៊ូ​ជី​ង​ ផត​ អ៊ិ​ន​វេស​មេន​ ខូ​អិ​ល​ធី​ឌី​ គឺ​លោក​ឧកញ៉ា​ ឧត្តមសេនីយ៍ឯក​ប៉ូលិស​ វ៉ា​ ឈូ​ដា​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ​នៅ​ភ្នំ​ក្រោម​ និង​ចំនួន​៤​គ្រួសារ​នៅ​ចុង​ឃ្នៀស​ ព្រមទាំង​រង​ការ​ចោទប្រកាន់​ពី​សំណាក់​លោក​ ប្រ​ន​ សំបូរ​ ជាម​ន្ដ្រី​ប៉ូលិស​តូចតាច​នោះ​បាន​នៅឡើយ​ គិត​ត្រឹម​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ ។​

​លោក​ វ៉ា​ ឈូ​ដា​ ជា​ឈ្មួញ​រកស៊ី​ដ៏​សកម្ម​ម្នាក់​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ស៊ូ​ជី​ង​ ទទួល​បានការ​តែងតាំង​ជា​ ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៥១០/៣៩៦​ ចុះ​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១០​ ។​

​ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា​ លោក​ វ៉ា​ ឈូ​ដា​ ក៏​ជា​មន្ដ្រីរាជការ​ម្នាក់​ដែរ​ អតីត​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ដ្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ មាន​ឋានន្តរស័ក្ដិ​វរមន្ដ្រី​ថ្នាក់​លេខ​៧​ ។​ ក្រោយមក​ លោក​ វ៉ា​ ឈូ​ដា​ ក៏​បាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​មន្ដ្រី​គ្រប់គ្រង​រដ្ឋបាល​ មក​ក្នុង​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​វិញ​ និង​ទទួល​បានការ​តែងតាំង​ឋានន្តរស័ក្ដិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​២)​ មាន​អត្តលេខ​៧៣៦០៦​ ជា​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​តែ​ម្ដង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៣១៥/២០៨​ ចុះ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៥​ ។​

​រយៈពេល​ប្រមាណ​តែ​០២​ខែ​ក្រោយ​ប៉ុណ្ណោះ​ លោក​ឧត្តមសេនីយ៍​ វ៉ា​ ឈូ​ដា​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ក្របខ័ណ្ឌ​មន្ដ្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ ក៏​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្ដិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ (​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រក​ត​/០៥១៥/៤១១​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៥​ ៕​

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.