ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

រុស្ស៊ីអភិវឌ្ឍន៍មីស៊ីលជំនាន់ថ្មី ដែលមានល្បឿនលឿន និងអាចកម្ទេចប្រព័ន្ធខែលការពារមីស៊ីលសត្រូវទាំងអស់លើភពផែនដី

គេហទំព័រ Thesun របស់អង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗឲ្យដឹងថា ក្រោមការបញ្ជារបស់លោកប្រធានាធិបតី Vladimir Putin រុស្ស៊ីបានដាក់ផែនការអភិវឌ្ឍន៍មីស៊ីលជំនាន់ថ្មីដ៏ទំនើបដែលមានល្បឿនលឿន អាចកំណត់គោលដៅបានច្បាស់លាស់ និងអាចកម្ទេចប្រព័ន្ធខែលការពារមីស៊ីលរបស់សត្រូវទាំងអស់នៅលើភពផែនដីយើងនេះ ។

តាមការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មាន Independent បានឲ្យដឹងថា រុស្ស៊ីបានសម្រេចធ្វើការអភិវឌ្ឍន៍មីស៊ីលធុន Ss-18 Satan របស់ខ្លួនទៅជាមីស៊ីលជំនាន់ថ្មីដ៏ទំនើបធុន RS-28 Sarmat ដែលនឹងបញ្ចប់គម្រោងនៅត្រឹមឆ្នាំ២០១៨ខាងមុខ ។

មីស៊ីលជំនាន់ថ្មីដ៏ទំនើបរបស់រុស្ស៊ីធុន RS-28 Sarmat ជាប្រភេទមីស៊ីលបាញ់ឆ្លងទ្វីប គឺអាចបាញ់បានក្នុងរយៈចម្ងាយដល់ជាង១ម៉ឺនគីឡូម៉ែត្រ មានទម្ងន់១០០តោន និងមានល្បឿនលឿនរហូតដល់ប្រមាណ២៥ ២០០គីឡូម៉ែត្រក្នុង១ម៉ោង ព្រមទាំងអាចផ្ទុកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ចំនួន១៦គ្រាប់ ។

មីស៊ីលជំនាន់ថ្មីធុន RS-28 Sarmat ដ៏ទំនើបរបស់រុស្ស៊ីនេះ បានបាញ់សាកល្បងប្រកបដោយជោគជ័យកាលពីខែសីហា ឆ្នាំ២០១៦ និងរូបភាពនៃការបាញ់បង្ហោះរបស់វាលើកដំបូងត្រូវបានរុស្ស៊ីបង្ហាញឲ្យឃើញនៅខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.