ថ្ងៃ អង្គារ ទី ២០ ខែ សីហា ឆ្នាំ ២០១៩

នាវាស្រាវជ្រាវបាតសមុទ្រមួយគ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានចិនចាប់នៅតំបន់ដែនសមុទ្រចិនខាងត្បូង

គេហទំព័រសារព័ត៌មាន Washingtonpost បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗ នាវាធុន USNS Bowditch មួយគ្រឿងរបស់សហរដ្ឋអាមេរិកត្រូវបាននាវាចម្បាំងធុន Dalang-III របស់ចិនចាប់ឃាត់នៅក្នុងតំបន់ដែនសមុទ្រចិនខាងត្បូង ដោយអះអាងថា បានចរាចរណ៍ចូលក្នុងដែនទឹកជាអធិបតេយ្យភាពរបស់ខ្លួន ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ សហរដ្ឋអាមេរិកបានដាក់លិខិតផ្លូវការទៅកាន់អាជ្ញាធរចិន ដើម្បីឲ្យចិនប្រគល់នាវាធុន USNS Bowditch មកខ្លួនវិញ ។

លោកកាពីទែន Jeff Davis អ្នកនាំពាក្យមន្ទីរ Pentagon របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាធុន USNS Bowditch របស់សហរដ្ឋអាមេរិកដែលត្រូវចិនចាប់នោះ គឺជានាវាបំពេញបេសកកម្មសិក្សាស្រាវជ្រាវបាតសមុទ្របានចរាចរណ៍នៅក្នុងដែនទឹកអន្តរជាតិនៃតំបន់សមុទ្រចិនខាងត្បូង ។

នាវាសិក្សាស្រាវជ្រាវបាតសមុទ្រធុន USNS Bowditch មានបណ្ដោយប្រវែង១០០ម៉ែត្រ និងអាចចរាចរណ៍បានក្នុងល្បឿន៣០គីឡូម៉ែត្រក្នុង១ម៉ោង គ្រប់គ្រងដោយកងកម្លាំងទាហានម៉ារីនរបស់សហរដ្ឋអាមេរិក ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.