ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

មើល​ក្បាច់​រាំ​របៀប​ «​ បែក​ស្លុយ​ »​ របស់​សិស្ស​ប្រុស​-​ស្រី​នៃ​វិទ្យាល័យ​មួយ​នៅ​ខេត្តតាកវ​

​កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៦​ម្សិលមិញ​ ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​ Post​ នូវ​ Video​ Clip​ មួយ​បង្ហាញ​អំពី​ក្បាច់​រាំ​របៀប​ «​ បែក​ស្លុយ​ »​ របស់​សិស្ស​ប្រុស​-​ស្រី​នៃ​វិទ្យាល័យ​មួយ​នៅ​ខេត្តតាកែវ​ ហើយ​ Video​ Clip​ នេះ​ទទួល​បានការ​បញ្ចេញមតិ​(Comments)​រិះគន់​ព្រោងព្រាត​ បន្ទាប់​ពី​ត្រូវ​បាន​អ្នកលេង​ Facebook​ ជា​ច្រើន​ Shares​ ចែករំលែក​តៗ​គ្នា​រួច​មក​ ។​

​ក្បាច់​រាំ​របស់​សិស្ស​ប្រុស​-​ស្រី​នោះ​ គឺ​ប្រព្រឹត្ត​ទៅ​នៅ​លើ​តុ​សរសេរ​ក្នុង​ថ្នាក់រៀន​តែ​ម្តង​ ទាំង​សម្លៀក​បំពាក់​ឯកសណ្ឋាន​ និង​ប័ណ្ណសម្គាល់ខ្លួន​ជា​សិស្សានុសិស្ស​ ព្រមទាំង​គ្មាន​ក្បួនខ្នាត​ច្បាស់លាស់​ថែម​ទៀត​ ។​

Account​ Facebook​ មួយ​ឈ្មោះ​ «​ ភូមិ​ត្រពាំង​ត្រ​យឹ​ង​ ឃុំ​ចំបក់​ ស្រុក​បាទី​ ខេត្តតាកែវ​ »​ បាន​ Post​ បញ្ជាក់​ឲ្យ​ដឹង​ថា​ សិស្ស​ប្រុស​-​ស្រី​ដែល​បញ្ចេញ​ក្បាច់​រាំ​របៀប​ «​ បែក​ស្លុយ​ »​ នៅ​លើ​តុ​សរសេរ​ក្នុង​ថ្នាក់រៀន​ទាំង​ឯកសណ្ឋាន​ជា​សិស្ស​នោះ​ គឺជា​សិស្សានុសិស្ស​សិក្សា​នៅ​វិទ្យាល័យ​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ បាទី​ ឋិត​ក្នុងស្រុក​បាទី​ ខេត្តតាកែវ​ ។​

​ក្រុម​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ធនធានមនុស្ស​ជំនាន់​ថ្មី​របស់​កម្ពុជា​ឋិត​នៅ​ក្នុង​ស្ថានភាព​ព្រួយបារម្ភ​ជា​ខ្លាំង​ ពីព្រោះ​សីលធម៌​សង្គម​ធ្លាក់​ចុះ​ និង​ប្រព័ន្ធ​អប់រំ​សិក្សាធិការ​ជាតិ​មាន​ភាព​ធូររលុង​ ព្រមទាំង​ចរន្ត​សមាហរណកម្ម​ផ្នែក​ព័ត៌មាន​ និង​បច្ចេកវិទ្យា​វិ​វ​ឌ្ឍ​គំហុក​ខ្លាំង​ពេក​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.