ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ចិនបន្ត និងសម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងរឹងមាំលើកោះសិប្បនិមិត្ត នៅតំបន់ដែនសមុទ្រចិនខាងត្បូង

គេហទំព័រសារព័ត៌មាន ABC របស់អូស្ដ្រាលីបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះឲ្យដឹងថា តាមរយៈរូបភាពចាប់ដោយផ្កាយរណបពីលើអាកាសបង្ហាញឲ្យឃើញថា ប្រទេសចិននៅតែបន្ត និងសម្រុកសាងសង់ និងដំឡើងនូវហេដ្ឋាេចនាសម្ព័ន្ធយោធាយ៉ាងរឹងមាំលើកោះសិប្បនិមិត្តរបស់ខ្លួននៅតំបន់ដែនសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះរវាងប្រទេសចិន និងបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី ។

ក្រៅពីការសាងសង់ព្រលានយន្ដហោះសម្រាប់យន្ដហោះចម្បាំងចុះចតយ៉ាងរឹងមាំនោះ ចិនបានដាក់ដំឡើងនូវកាំភ្លើងប្រឆាំងយន្ដហោះ និងប្រព័ន្ធខែលការពារមីស៊ីល ព្រមទាំងបង្កើតតំបន់ការពារដែនអាកាស (ADIZ) នៅដែនសមុទ្រចិនខាងត្បូងទៀតផង ។

ទោះបីតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (Permanent Court of Arbitration) ទីក្រុងឡាអេ ធ្លាប់បានវិនិច្ឆ័យសម្រេចកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅបដិសេធសិទ្ធិគ្រប់គ្រងផ្ដាច់មុខលើតំបន់ដែនសមុទ្រចិនខាងត្បូងតាមបណ្ដឹងរបស់ប្រទេសហ្វីលីពីន ពោលគឺសម្រេចឲ្យប្រទេសចិនចាញ់ក្តីប្រទេសហ្វីលីពីនក៏ដោយ ក៏ជាក់ស្ដែងទីក្រុងប៉េកាំងមិនទទួលស្គាល់ដឹងឮ និងចូលរួមអនុវត្តសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិនោះឡើយ ។

ដើម្បីទប់ទល់នឹងការលូកដៃចូលជ្រៀតជ្រែកណាមួយពីសំណាក់សហរដ្ឋអាមេរិក នៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង និងខាងកើតនោះ គឺនាពេលកន្លងមក លោក Chang Wanquan រដ្ឋមន្ដ្រីការពារជាតិចិនធ្លាប់បានប្រកាសឲ្យដឹងថា «ចិនបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការធ្វើសង្គ្រាមដែនសមុទ្រ និងសង្គ្រាមនុយក្លេអ៊ែរ» ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.