ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

មហាអំណាច​ចិន​ព្រមព្រៀង​សាងសង់​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សព្វាវុធ​នៅ​ប្រទេស​ថៃ​

​គេហទំព័រ​សារព័ត៌មាន​ Bangkok​ Post​ របស់​ថៃ​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ លោក​ឧត្តមសេនីយ៍​ Chang​ Wanquan​ រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​សំណើ​របស់​លោក​ឧត្តមសេនីយ៍​ Prawit​ Wongsuwan​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​ ដែល​ស្នើ​ឲ្យ​ចិន​សាងសង់​បង្កើត​រោងចក្រ​ផលិត​ និង​ជួសជុល​គ្រឿង​សព្វាវុធ​នៅ​ប្រទេស​ថៃ​ ។​

​លោក​ Khongcheep​ Tantrawanich​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថៃ​ បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៦​ម្សិលមិញ​ថា​ លោក​ឧត្តមសេនីយ៍​ Prawit​ Wongsuwan​ បាន​ធ្វើ​សំណើ​បែប​នេះ​ទៅ​កាន់​សម​ភាគី​របស់​លោក​ គឺ​លោក​ឧត្តមសេនីយ៍​ Chang​ Wanquan​ រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​រយៈពេល​០២​ថ្ងៃ​ ។​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ រោងចក្រ​ផលិត​ និង​ជួសជុល​គ្រឿង​សព្វាវុធ​នេះ​នឹង​ដំណើរការ​ផលិត​ និង​ជួសជុល​នូវ​គ្រឿង​សព្វាវុធ​ដែល​ចិន​ផ្គត់ផ្គង់​ឲ្យ​ថៃ​ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​ ហើយ​រោងចក្រ​នេះ​ក៏​នឹង​ក្លាយជា​ប្រភព​នៃ​គ្រឿង​សព្វាវុធ​ និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​លើ​វិស័យ​យោធា​សម្រាប់​ប្រទេស​ថៃ​ ។​

​មហាអំណាច​ចិន​ និង​អាជ្ញាធរ​ថៃ​នឹង​បង្កើត​ក្រុមការងារ​បច្ចេកទេស​រួម​គ្នា​មួយ​ ដើម្បី​អនុវត្ត​នូវ​គម្រោង​នៃ​ការ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សព្វាវុធ​នេះ​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.