ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ជប៉ុនតវ៉ារឿងចិនរិះគន់ថា យន្ដហោះចម្បាំងជប៉ុនប្រដេញយន្ដហោះចម្បាំងចិនជិតកៀកគ្នាដ៏គ្រោះថ្នាក់

គេហទំព័រសារព័ត៌មាន CNN បានផ្សព្វផ្សាយឲ្យដឹងថា ជប៉ុនបានធ្វើការតវ៉ាទៅនឹងការរិះគន់ និងការចោទប្រកាន់របស់ចិនដែលថា យន្ដហោះចម្បាំងរបស់ជប៉ុនបានហោះប្រដេញចូលទៅពាក់ព័ន្ធប្រឈមមុខដាក់គ្នាជាមួយយន្ដហោះចម្បាំងរបស់ចិននៅលើលំហអាកាសដ៏គ្រោះថ្នាក់កាលពីថ្ងៃអាទិត្យទី១១ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ។

មន្ដ្រីក្រសួងការពារជាតិចិនបានចោទប្រកាន់ថា យន្ដហោះចម្បាំងរបស់ជប៉ុនបានចូលជ្រៀតជ្រែកការហោះហើររបស់យន្ដហោះចម្បាំងចិនក្នុងរយៈចម្ងាយកៀកកិតជិតបំផុត ហើយថែមទាំងបានបាញ់នូវអណ្ដាតភ្លើងដែលអាចបង្កការប៉ះពាល់ដ៏គ្រោះថ្នាក់ដល់សុវត្ថិភាពរបស់យន្ដហោះចម្បាំងចិន និងអាកាសយានិកក្នុងយន្ដហោះ ។

ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ឲ្យដឹងថា យន្ដហោះចម្បាំងរបស់ជប៉ុនបានប្រញាប់រូតរះហោះហើរឡើងនៅពេលយន្ដហោះចម្បាំងរបស់ចិនចំនួន៦គ្រឿងបានហោះឆ្លងចូលមកក្នុងដែនការពាររបស់ជប៉ុននៅពីលើច្រកផ្លូវដែនទឹកកោះ Miyako Strait ។ រីឯ ការប្រកាសរបស់ក្រសួងការពារជាតិរបស់ចិន គឺជារឿងខុសស្រឡះពីការពិតទាំងស្រុង ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ យន្ដហោះចម្បាំងរបស់ចិនចំនួន៦គ្រឿងបានហោះហើរចូលមកពីលើដែនការពាររវាងកោះ Okinawa និងកោះ Miyako ក្រោមការគ្រប់គ្រងរបស់ជប៉ុន រួមមាន យន្ដហោះធុន Su-30 ចំនួន២គ្រឿង យន្ដហោះទម្លាក់គ្រាប់បែកធុន H-6 ចំនួន២គ្រឿង យន្ដហោះធុន Tu-154 ចំនួន១គ្រឿង និងយន្ដហោះធុន Y-8 ចំនួន១គ្រឿង ហើយត្រូវបានប្រដេញដោយយន្ដហោះចម្បាំងរបស់ជប៉ុនយ៉ាងកៀកកិត ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.