ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ផ្កាយ៤ សែម សុវណ្ណនី ទទួលបាន​ការតែងតាំង​តំណែង​បន្ថែម​ក្នុងអាជ្ញាធរមីន មាន​ឋានៈស្មើទេសរដ្ឋមន្ត្រី

នាយឧត្តមសេនីយ៍​ (ផ្កាយ៤) នៃកងយោពលខេមរភូមិន្ទម្នាក់​ គឺឯកឧត្តម​ សែម សុវណ្ណនី អត្តលេខ០០០៣១០ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំងរក្សាសន្តិភាព​ បោសសម្អាតមីន និងកាកសំណល់សង្គ្រាម​ និងជានាយ​រង​​សេនាធិការចម្រុះ​អគ្គបញ្ជាការដ្ឋាន​នៃកងយោពល​ខេមរភូមិន្ទ​ ទទួល​បាន​ការតែងតាំង​មុខតំណែង​បន្ថែម​ជាអនុប្រធាន​ទី២​នៃអាជ្ញា​ធរកម្ពុជា​ គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន​ និង​សង្គ្រោះជន​ពិការដោយសារមីន​ មាន​ឋានៈស្មើទេសរដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យលេខ​នស/រកត/១០១៦/៩០៣ ចុះថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ សែម សុវណ្ណនី នាយទាហាន​ថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ​ អត្តលេខ០០០៣១០ ធ្លាប់ទទួល​បាន​ការតែងតាំង​ជា​នាយ​រងសេនាធិការចម្រុះ​ និង​ជា​នាយក​មជ្ឈមណ្ឌល​បោសសម្អាត​មីន​ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ និង​បណ្តុះបណ្តាល​ ដោយ​អនុក្រឹត្យ​​របស់​រាជរដ្ឋាភិបាល​លេខ​៥២៩ អនក្រ​.តត ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៦ និង​ទទួល​បាន​ការតែងតាំង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំងរក្សាសន្តិភាព​ បោសសម្អាតមីន និងកាកសំណល់សង្គ្រាម​ បន្ថែមលើមុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស/រកត/០២០៩/២០៥ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៩។

ក្រោយមក​លោក​ឧត្តម​សេនីយ៍​​ សែម សុវណ្ណនី​ ក៏ទទួល​បាន​ការ​ដំឡើង​​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ (ផ្កាយ​៤) ដោយ​ព្រះរាជក្រឹត្យលេខ​នស/រកត​/០២១៤/១៤៩ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤៕

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.