ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ទទួលស្គាល់ថា បទល្មើស​ធនធានធម្មជាតិ​តែង​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​

​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន គឺ​ឯកឧត្តម សាយ សំ​អាល់ បាន​ទទួលស្គាល់ថា បទល្មើស​ធនធានធម្មជាតិ​តែង​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​នា​រដូវប្រាំង​រៀងរាល់ឆ្នាំ ទោះបី​កន្លងមក​រាជរដ្ឋាភិបាល​ធ្លាប់បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ជា​បន្តបន្ទាប់​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាពិសេស​នៅតាម​តំបន់ការពារធម្មជាតិ​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ ។​

​កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​បានចេញ​លិខិតផ្លូវការ​ជម្រាបជូន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មួយចំនួន ស្នើ​ឲ្យ​មានការ​យកចិត្តទុកដាក់​តាមដាន​ពិនិត្យ ន្ង​ចាត់វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ឋិត​ក្នុងភូមិ​សាស្ដ្រ​ខេត្ត​សាមី ជាពិសេស​នា​រដូវប្រាំង​ខាងមុខ ។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​ស្ថានការណ៍​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានធ្វើការ​កត់សម្គាល់ឃើញ​ថា ធនធានធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ​ភាគច្រើន​រង​ការបំផ្លិចបំផ្លាញ​ក្រោម​ស្នាដៃ​របស់​ក្រុមមន្ដ្រី​មានអំណាច និង​ឈ្មួញ​មាន​លុយកាក់​សមគំនិត​គ្នា​ជា​ប្រព័ន្ធ ខណៈ​ប្រជាពលរដ្ឋ​តូចតាច​មិនអាច​ចូល​ជិត​តំបន់ការពារធម្មជាតិ​ទាំង​នោះបាន​សោះឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.