ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ចិនគ្រោងបាញ់មីស៊ីលជំនាន់ថ្មីធុន DN-3 ដែលអាចបំផ្លាញប្រព័ន្ធបញ្ជូនព័ត៌មានតាមផ្កាយរណបរបស់សត្រូវ

គេហទំព័រ Defenseworld បានផ្សព្វផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថា ចិនគ្រោងនឹងបាញ់សាកល្បងនូវមីស៊ីលប្រឆាំងផ្កាយរណបបញ្ជាមីស៊ីលជំនាន់ថ្មីរបស់ខ្លួនធុន Dong Neng-3 (DN-3) នៅសប្ដាហ៍ក្រោយ ដែលមីស៊ីលប្រភេទនេះអាចមានសមត្ថភាពបំផ្លាញប្រព័ន្ធបញ្ជូនព័ត៌មានតាមផ្កាយរណបរបស់គូសត្រូវ ។

ក្រុមមន្ដ្រីស៊ើបការណ៍សម្ងាត់នៃមន្ទីរបញ្ចកោណ (Pentagon) របស់សហរដ្ឋអាមេរិកបានរាយការណ៍ឲ្យដឹងថា គម្រោងការបាញ់សាកល្បងនូវមីស៊ីលប្រឆាំងផ្កាយរណបបញ្ជាមីស៊ីលធុន DN-3 របស់ចិននេះ គឺអាចប្រព្រឹត្តទៅនៅមូលដ្ឋានកងទ័ពមួយក្នុងភាគកណ្ដាលប្រទេសចិន ។

អ្នកជំនាញការបាញ់សាកល្បងមីស៊ីលធុន DN-3 បានប្រកាសរឹតបន្តឹងរាល់ការហោះហើរទាំងឡាយដែលអាចឆ្លងកាត់ពីលើតំបន់បាញ់សាកល្បងមីស៊ីលនេះកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ។

គម្រោងការបាញ់សាកល្បងមីស៊ីលប្រឆាំងផ្កាយរណបបញ្ជាមីស៊ីលធុន DN-3 របស់ចិនដែលមានសមត្ថភាពបំផ្លាញប្រព័ន្ធបញ្ជូនព័ត៌មានតាមផ្កាយរណបរបស់សត្រូវនោះ គឺស្របពេលដែលមានសេចក្ដីរាយការណ៍មួយឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងអាចអភិវឌ្ឍន៍ផ្កាយរណបដោយខ្លួនឯងដែលអាចបំផ្លាញប្រព័ន្ធបញ្ជូនព័ត៌មានរបស់គូប្រជែងនៅទីអវកាស ។

មីស៊ីលប្រឆាំងផ្កាយរណបបញ្ជាមីស៊ីលរបស់ចិនធុន DN-3 ធ្លាប់បានបាញ់សាកល្បងរួចម្ដងមកហើយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ខណៈប្រភេទមីស៊ីលប្រឆាំងផ្កាយរណបបញ្ជាមីស៊ីលរបស់ចិននេះបានបាញ់សាកល្បងជាលើកដំបូងនៅឆ្នាំ២០០៧ ប្រកបដោយជោគជ័យ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.