ថ្ងៃ សុក្រ ទី ២២ ខែ មករា ឆ្នាំ ២០២១

រាជរដ្ឋាភិបាល​ជ្រើសរើស​ពលទាហាន​១៣០នាក់ បំពេញក្រប​ខ័ណ្ឌ​​ឲ្យអង្គភាព​វិស្វកម្ម​កងឯកភាព​អង្គរក្ស​ សម្តេច ជា ស៊ីម​​ ដែលធ្វើ​មរណកាល​បាត់​ទៅហើយ​

ថ្វីដ្បិត​ សម្តេចអគ្គ​មហា​ធម្មពោធិសាល​ ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីតជា​ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​ក្តី ក៏អង្គភាព​វិស្វកម្មមួយ​ចំណុះ​នាយកដ្ឋាន​វិស្វកម្ម​ក្រសួង​ការពារជាតិ​ នៅតែមាន​ឈ្មោះ​សម្តេច​អគ្គមហាធម្មពោធិសាល​ ជា ស៊ីម ដដែល​ គឺ​ «អង្គភាព​វិស្វកម្ម​ កងឯកភាព​អង្គរក្ស​សម្តេច​អគ្គ​មហា​ធម្មពោធិសាល​ ជា ស៊ីម»។

យោង​តាម​សំណើរបស់​ឯកឧត្តមនាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤​ ទៀ​​ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ គឺកាល​ពីខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗ​ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជាប្រមុខ ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារ​ជាតិ​​ជ្រើសរើស​ពល​ទាហាន​ចំនួន​១៣០នាក់ សម្រាប់​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​អង្គភាព​វិស្វកម្ម​កងឯកភាព​អង្គរក្ស​សម្តេច​អគ្គមហាធម្មពោធិសាល​​ ជា​ ស៊ីម ចំណុះ​នាយក​ដ្ឋាន​វិស្វកម្ម​ក្រសួង​ការពារជាតិ​ ដោយ​សេចក្តីសម្រេច​​លេខ​១១៤សសរ ចុះថ្ងៃទី​១១ ខែតុលា ឆ្នាំ២០១៦៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.