ថ្ងៃ សុក្រ ទី ២២ ខែ មករា ឆ្នាំ ២០២១

អាមេរិក​ទទួលស្គាល់ថា រុស្ស៊ី​ពិតជា​មាន​ប្រព័ន្ធ​បញ្ជូន​គ្រាប់បែកនុយក្លេអ៊ែរ​ក្រោម​សមុទ្រ​ដ៏​គ្រោះថ្នាក់​

​ទីបញ្ជាការ​យោធា​មន្ទីរ Pentagon របស់​សហរដ្ឋអាមេរិក​បានបញ្ជាក់​ឲ្យ​ដឹងថា យន្ដ​រ៉ូ​បូ (Robotic) សម្រាប់​បញ្ជូន​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​រុស្ស៊ី​តាម​ក្រោម​សមុទ្រ​ដ៏​គ្រោះថ្នាក់ គឺជា​រឿង​មាន​ពិតប្រាកដ​មែន ។ យន្ដ​រ៉ូ​បូ​ដែល​បាន​សាកល្បង​រួចហើយ​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នេះ មាន​តួនាទី​នាំ​ក្បាល​គ្រាប់បែកនុយក្លេអ៊ែរ​តាម​ក្រោម​សមុទ្រ​ក្នុង​គោលដៅ​វាយប្រហារ​ទៅលើ​ទីក្រុង និង​មូលដ្ឋានទ័ព​នៅតាម​តំបន់ឆ្នេរ​របស់​សត្រូវ ។​

​គេហទំព័រ Popularmechanics បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ប្រព័ន្ធ​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​តាម​ក្រោម​សមុទ្រ​មាន​ឈ្មោះថា Ocean Multipurpose System « Status-6 » ដោយ​វា​មាន​សមត្ថភាព​ធ្វើដំណើរ​ក្រោម​ទឹកសមុទ្រ​បាន​ចម្ងាយ​ប្រមាណ៩ ៩៧៧​គីឡូម៉ែត្រ ក្នុង​ជម្រៅ៩៩៩​ម៉ែត្រ និង​មាន​កម្រិត​ល្បឿន​ប្រមាណ១៨៥,២​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។​

​ភ្នាក់ងារ​សម្ងាត់ និង​អ្នកជំនាញការ​យោធា​របស់​សហរដ្ឋអាមេរិក​បានធ្វើការ​ប៉ាន់​ស្មានថា Status-6 របស់​រុស្ស៊ី​អាច​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តាម​ក្រោម​សមុទ្រ​ដល់​កម្រិត​ទម្ងន់​ប្រមាណ១០០​មេ​ហ្គា​តោន ៕​

 

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.