ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

សហជីព​ចាប់អារម្មណ៍​នឹង​ក្រុមហ៊ុន​មួយ​មាន​ស្លាក​ឈ្មោះ​យីហោ​ផ្សេង​ តែ​កម្មករ​ពាក់​ប័ណ្ណសម្គាល់ខ្លួន​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ផ្សឹ​ង​ទៅ​វិញ​

​មាន​ក្រុមហ៊ុន​ដែល​គេ​ដឹង​ថា​ ជា​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដេរ​កាបូប​ដាក់​ស្លាក​យីហោ​ឈ្មោះ​ ហេ​ន​ឌ្រិ​ច​ អិន​ដា​ស្ទ្រី​ល​ ហ្សូ​ន​ «​ Hendrix​ Industrial​ Zone​ »​ មាន​ទីតាំង​ឋិត​នៅ​ភូមិ​វាលវង់​ ឃុំ​សែន​ដី​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ គឺ​ក្រុមហ៊ុន​នេះ​មាន​កម្មករ​ និយោជិត​បម្រើ​ការងារ​ដោយ​ពាក់​ប័ណ្ណសម្គាល់ខ្លួន​ដាក់​ថា​ ក្រុមហ៊ុន​ឈ្មោះ​ តេ​ង​ ស៊ុន​ លី​មី​ធី​ត​ «​ Teng​ Xun​ Limited​ »​ ទៅ​វិញ​ ។​

​នៅ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ លោក​ ម៉ា​ន់​ សេង​ហាក់​ អនុប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(FTUWKC)​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ទាក់ទង​នឹង​ករណី​ក្រុមហ៊ុន​ ហេ​ន​ឌ្រិ​ច​ អិន​ដា​ស្ទ្រី​ល​ ហ្សូ​ន​ «​ Hendrix​ Industrial​ Zone​ »​ តែ​កម្មករ​ និយោជិត​បម្រើ​ការងារ​ពាក់​ប័ណ្ណសម្គាល់ខ្លួន​ដាក់​ថា​ ក្រុមហ៊ុន​ឈ្មោះ​ តេ​ង​ ស៊ុន​ លី​មី​ធី​ត​ «​ Teng​ Xun​ Limited​ »​ ។​ សហជីព​យល់​ឃើញ​ថា​ ការណ៍​ដែល​ក្រុមហ៊ុន​មានឈ្មោះ​យីហោ​ផ្សេង​ និង​កម្មករ​ និយោជិត​ពាក់​ប័ណ្ណសម្គាល់ខ្លួន​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ដទៃ​ពី​គ្នា​ស្រឡះ​បែប​នេះ​ គឺ​បាន​បង្ក​នូវ​ផល​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​សិទ្ធិ​របស់​កម្មករ​ និយោជិត​ ដើម្បី​ចូល​ជា​សមាជិក​អង្គការ​វិជ្ជាជីវៈ​(​សហជីព​)​ណាមួយ​ស្រប​ទៅ​តាម​មាត្រា​៣៦​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ច្បាប់​ស្តី​ពី​សហជីព​ ។​

​លិខិតផ្លូវការ​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើក​ជា​សំណូមពរ​ចំពោះ​ឯកឧត្តម​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ឲ្យ​មាន​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​ករណី​ខាងលើ​នេះ​ និង​សូម​ស្នើ​ឲ្យ​ក្រសួង​ធ្វើការ​បញ្ជាក់​ផង​ដែរ​ថា​ តើ​ក្រុមហ៊ុន​ដំណើរការ​អាជីវកម្ម​ដេរ​កាបូប​ខាងលើ​មានឈ្មោះ​អ្វី​ពិតប្រាកដ​ គឺ​ក្រុមហ៊ុន​ ហេ​ន​ឌ្រិ​ច​ អិន​ដា​ស្ទ្រី​ល​ ហ្សូ​ន​ «​ Hendrix​ Industrial​ Zone​ »​ ឬ​ជា​ក្រុមហ៊ុន​ឈ្មោះ​ តេ​ង​ ស៊ុន​ លី​មី​ធី​ត​ «​ Teng​ Xun​ Limited​ »​ ?​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.