ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

​ខុស​បច្ចេកទេស​ !​ ផ្ទុះ​ឆេះ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​រុ​ស្ស៊ី​ធុន​ S-300​ ដោយសារ​មី​ស៊ី​ល​ធ្លាក់​ចុះ​មក​វិញ​ចំ​កន្លែង​បាញ់​

​គេហទំព័រ​ Popularmechanics​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​របស់​រុ​ស្ស៊ី​ឋិត​នៅ​មូលដ្ឋាន​ដំឡើង​មី​ស៊ី​ល​ Ashuluk​ Firing​ Range​ ភាគ​និរតី​ប្រទេស​រុ​ស្ស៊ី​ បាន​ផ្ទុះ​ឆេះ​ទទួល​រង​ការ​ខូចខាត​ខ្ទេចខ្ទី​ទាំងស្រុង​ ដោយសារ​មី​ស៊ី​លបាញ់​ពី​ផ្ទៃដី​ទៅ​លំហ​អាកាស​មួយ​គ្រាប់​ ដែល​ម៉ូ​ទ័​រ​រ៉ុក្កែត​របស់​វា​មិន​ដំណើរការ​ រួច​ហើយ​បាន​ធ្លាក់​ចុះ​ត្រឡប់​មក​វិញ​ចំ​ប្រព័ន្ធ​បាញ់​តែ​ម្តង​ ខណៈ​ទើបតែ​ហោះ​ចេញ​បាន​បន្តិច​ ។​

Video​ Clip​ បង្ហាញ​ដោយ​កងកម្លាំង​ទាហាន​រុ​ស្ស៊ី​បាន​ឲ្យ​ដឹង​ថា​ ទោះបី​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ផ្ទុះ​ឆេះ​ទទួល​រង​ការ​ខូចខាត​ខ្ទេចខ្ទី​អស់​ក៏​ដោយ​ ក៏​ប៉ុន្តែ​ក្បាល​គ្រាប់​ដែល​បំពាក់​ជាប់​នឹង​មី​ស៊ី​ល​មិន​បាន​ផ្ទុះ​ទេ​ គឺ​គ្រាន់តែ​ផ្ទុះ​ឆេះ​ថាមពល​ឥន្ធនៈ​របស់​វា​ប៉ុណ្ណោះ​ ។​

​មី​ស៊ី​ល​ដែល​បរាជ័យ​ក្នុង​ការ​បាញ់​ពី​ផ្ទៃដី​ទៅ​លំហ​អាកាស​នោះ​ គឺជា​ប្រភេទ​មី​ស៊ី​ល​ធុន​ S-300​ របស់​រុ​ស្ស៊ី​ មាន​កម្លាំង​អាច​ផ្ទុក​ក្បាល​គ្រាប់​ចន្លោះ​ពី​២៤​គីឡូក្រាម​ទៅ​១៤៩​គីឡូក្រាម​ និង​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​៤០០​គីឡូម៉ែត្រ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.