សហរដ្ឋអាមេរិកបានប្រកាសសម្រេចលក់មីស៊ីលប្រយុទ្ធធុន JASSM-ER ផលិតដោយក្រុមហ៊ុន Lockheed Martin ទៅឲ្យប្រទេសប៉ូឡូញដែលជាសមាជិករបស់អង្គការ NATO សម្ព័ន្ធមិត្តរបស់អាមេរិក ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ២០០លានដុល្លារអាមេរិក ។ នេះបើតាមការផ្សព្វផ្សាយឲ្យដឹងរបស់គេហទំព័រ Defensetech កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗ ។
មីស៊ីលប្រយុទ្ធធុន JASSM-ER (Cruise Missile) អាចបាញ់ចេញពីយន្តហោះចម្បាំងក្នុងរយៈចម្ងាយប្រសិទ្ធភាពប្រតិបត្តិការជិត៤០០គីឡូម៉ែត្រ និងមានតម្លៃជាង១លានដុល្លារអាមេរិកក្នុង១ដើម ។
មានបណ្តាប្រទេសចំនួន២ហើយដែលធ្លាប់បានប្រើប្រាស់មីស៊ីលប្រយុទ្ធធុន JASSM-ER របស់អាមេរិកនោះ គឺប្រទេសអូស្ត្រាលី និងប្រទេសហ្វាំងឡង់ រីឯប៉ូឡូញគឺជាប្រទេសទី៣ដែលនឹងត្រូវប្រើប្រាស់មីស៊ីលប្រយុទ្ធធុន JASSM-ER នេះដែរ ៕