ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

មន្ដ្រី​រដ្ឋាភិបាល​ហ្វីលីពីន​ប្រមាណ​៥ ០០០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​ថ្នាំញៀន​

​តាម​ការផ្សព្វផ្សាយ​រប​ស់​គេហទំព័រ Ibtimes កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ ដែល​ដកស្រង់​សម្ដី​របស់លោក Rodrigo Duterte ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា មន្ដ្រី​រដ្ឋាភិបាល​ហ្វីលីពីន​ចំនួន​ប្រមាណ​៥ ០០០​នាក់​មានការ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ជំនួញ​ថ្នាំញៀន ខណៈ​លោក​ប្រធានាធិបតី​រូបនេះ​បាន​ប្រើ​កណ្ដាប់ដៃ​ដែក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុងប្រទេស​រហូត​កក្រើក​ពេញ​ពិភពលោក ។​

​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែលជា​មេធាវី​ម្នាក់​ផង​បាន​ប្រដូច​ករណី​គ្រឿងញៀន​ក្នុងប្រទេស​របស់លោក​ទៅនឹង​ជំងឺមហារីក​កម្រិត​ទី​២ ដែល​លោក​ត្រូវតែ​ប្រឈមមុខ​កម្ចាត់ ទោះបី​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​ណាក៏ដោយ ។​

​លើសពីនេះ​ទៀត លោក Rodrigo Duterte បានប្រកាស​គំរាម​ទៅលើ​សកម្មជន​សិទ្ធិមនុស្ស​ដែល​រិះគន់​នឹង​ចំណាត់ការ​របស់លោក​ក្នុង​យុទ្ធនាការ​ក្ដៅ​ប្រឆាំង​គ្រឿងញៀន​ផងដែរ​ថា នឹងត្រូវ​ទទួលរង​ការផ្ដន្ទាទោស និង​ដាក់​ក្នុង «​បញ្ជី​ពិឃាត​» ប្រសិនបើ​បញ្ហា​ថ្នាំញៀន​ក្នុងប្រទេស​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ព្រមទាំង​មាន​មនុស្ស​ស្លាប់​ដោយ​ការ​ញៀន​ថ្នាំ ។​

​ក្នុង​រយៈពេល​០៦​ខែ​កន្លងទៅ​នៃ​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន លោក​មេធាវី Rodrigo Duterte គឺមាន​ឧក្រិដ្ឋជន​គ្រឿងញៀន​ជិត​៥ ០០០​នាក់​ត្រូវបាន​សម្លាប់ និង​មនុស្ស​រាប់ម៉ឺន​នាក់​ទៀត​បានចេញ​សារភាព​នៅ​ចំពោះមុខ​រដ្ឋាភិបាល ដើម្បី​ទទួលយក​ការកែលម្អ​ខ្លួន​ឲ្យ​ចាក​ផុតពី​គ្រឿងញៀន​ឡើងវិញ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.