ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

ប្រទះឃើញ​គ្រាប់បែកនុយក្លេអ៊ែរ​អាមេរិក​ដែល​បាត់ កាលពី​ជិត​៧០​ឆ្នាំមុន​

​គេហទំព័រ Warhistoryonline បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នេះ​ឲ្យ​ដឹងថា គ្រាប់បែកនុយក្លេអ៊ែរ​រ​បស់​សហរដ្ឋអាមេរិក​មួយ​គ្រាប់​ដែល​បាត់​កាលពី​ជិត​៧០​ឆ្នាំមុន​នា​សម័យ​សង្គ្រាមត្រជាក់ ត្រូវបាន​បុរស​អ្នក​មុជទឹក​កម្សាន្ដ​ម្នាក់​ប្រទះឃើញ​នៅ​ឆ្នេរសមុទ្រ​ប្រទេស​អង់គ្លេស ខណៈ​បុរស​ដែលជា​អ្នក​ប្រទះឃើញ​គ្រាប់បែក​នោះ​មានការ​ភ្ញាក់ផ្អើល​ស្មានតែ​ជា​យាន​របស់​មនុស្ស​ក្រៅ​ភព (UFO) ។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅពេល​ប្រទះឃើញ​គ្រាប់បែក​ភ្លាមៗ បុរស​អ្នក​មុជទឹក​រូបនោះ​បាន​ប្រញាប់ប្រញាល់​ហែល​ឡើងមក​លើគោក​វិញ និង​បាន​រៀបរាប់​ប្រាប់​មន្ដ្រី​ការពារ​ក្នុង​តំបន់​ថា ខ្លួន​បានឃើញ​យាន​ចម្លែក​របស់​មនុស្ស​ក្រៅ​ភព (UFO) ប៉ុន្តែ​ពេល​ពិនិត្យ​រូបភាព​តាម Google Images ទើប​ដឹង​ប្រាកដថា ជា​គ្រាប់បែកនុយក្លេអ៊ែរ​អាមេរិក​ដែល​បាត់​កាលពី​សម័យ​សង្គ្រាមត្រជាក់ ។​

​មន្ដ្រី​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹងថា គ្រាប់បែកនុយក្លេអ៊ែរ​មួយ​គ្រាប់​នោះ​ត្រូវបាន​ផ្ទុក​នៅក្នុង​យន្ដហោះ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​ធុន B-36 ដែល​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩៥០ ក្នុងអំឡុង​សម័យ​សង្គ្រាមត្រជាក់ (Cold War) រវាង​រុស្ស៊ី (​អតីត​សហភាពសូវៀត​) និង​សហរដ្ឋអាមេរិក ។​

​ទោះយ៉ាងណា ក្រុមមន្ដ្រី​ជំនាញ​មិនបាន​បញ្ជាក់​ឲ្យ​ដឹងថា តើ​គ្រាប់បែកនុយក្លេអ៊ែរ​អាមេរិក​ដែល​បាត់អស់​រយៈពេល​៦៦​ឆ្នាំ​០៩​ខែ ទើប​រកឃើញ​វិញ​នោះ​នៅមាន​អានុភាព​ខ្លាំងក្លា​ដូចដើម​ដដែល ឬ​ដូចម្ដេច​ឡើយ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.