ថ្ងៃ អង្គារ ទី ២៧ ខែ តុលា ឆ្នាំ ២០២០

អ៊ីស្រាអែល​បញ្ជា​ទិញ​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន F-35 ចំនួន​១៧​គ្រឿង​បន្ថែម​ពី​អាមេរិក ឲ្យ​គ្រប់​៥០​គ្រឿង​

​មន្ដ្រី​ការិយាល័យ​លោក Benjamin Netanyahu នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​ដែល​ដកស្រង់​សម្ដី​ដោយ​គេហទំព័រ Haaretz បាន​និយាយ​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ឲ្យ​ដឹងថា ប្រទេស​អ៊ីស្រាអែល​នឹង​បញ្ជា​ទិញ​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន F-35 ចំនួន​១៧​គ្រឿង​បន្ថែមទៀត​ពី​សហរដ្ឋអាមេរិក ដើម្បី​បំពេញតម្រូវការ​របស់​កងកម្លាំង​ទាហានជើងអាកាស​របស់​ខ្លួន​ប្រើប្រាស់​ឲ្យ​គ្រប់​ចំនួន​៥០​គ្រឿង ។​

​ក្រុមមន្ដ្រី​ជំនាញ​យោធា​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​បញ្ជាក់​ឲ្យ​ដឹងថា នេះ​គឺជា​ការបញ្ជាទិញ​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​បំផុត​ប្រកបដោយ​ល្បឿន​លឿន និង​បំពាក់​សព្វាវុធ​ទំនើបៗ​ដែល​ប្រព័ន្ធ​រ៉ា​ដា​របស់​សត្រូវ​មិនអាច​ចាប់​បានឡើយ ។​

​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ធុន F-35 ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin មានតម្លៃ​ថ្លៃ​ណាស់ គឺ​ចាប់ពី​ជិត​១០០​លាន​ដុល្លារ រហូតដល់​ជាង​១០០​លាន​ដុល្លារ​ក្នុង​១​គ្រឿង គិត​ទៅតាម​ស៊េរី ។​

​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ លោក Barack Obama ប្រធានាធិបតី​ទី​៤៤​របស់​សហរដ្ឋអាមេរិក​ដែល​ជិត​ផុត​អាណត្តិ​បាន​ចុះហត្ថលេខា​លើ​កញ្ចប់​ជំនួយ​យោធា​ដល់​ប្រទេស​អ៊ីស្រាអែល​សម្រាប់​រយៈពេល​១០​ឆ្នាំ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​៣៨​ពាន់​លាន​ដុល្លារ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.