ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ចោទ​បុរស​ខ្លាំង​ថា​ មាន​ចេតនា​ក្បត់ជាតិ​ ក្នុង​រឿង​កែប្រែ​ខ្នាត​ផែនទី​ព្រំដែន​

​ពី​ប្រទេស​ន័​រវេ​ស៍​ កាលពី​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ម្សិលមិញ​ លោក​ ម៉ែ​ន​ ណាត​ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ប្រឆាំង​ជំទាស់​ទៅ​នឹង​រដ្ឋាភិបាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ដែល​មាន​បំណង​កែប្រែ​ខ្នាត​ផែនទី​ព្រំដែន​ ហើយ​សូម​ចាត់​ទុក​ថា​ ជា​ «​ ចេតនា​ក្បត់ជាតិ​ »​ ។​

​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ កំពុង​រៀបចំ​ផ្ទេរ​ខ្នាត​ផែនទី​ព្រំដែន​ពី​ខ្នាត​ ១/១០០​ ០០០​ ដែល​មាន​កំណត់​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មក​ជា​ផែនទី​ខ្នាត​ ១/៥០​ ០០០​ ឲ្យ​ស្រប​ទាំងស្រុង​ទៅ​នឹង​សន្ធិសញ្ញា​កំណត់ព្រំដែន​ខុសច្បាប់​ឆ្នាំ​១៩៨៥​ ។​ គោលបំណង​នៃ​ការ​ផ្ទេរ​ផែនទី​នេះ​ គឺ​គ្រាន់តែ​ជា​ការ​បន្លំ​ភ្នែក​ និង​កាឡៃ​ឯកសារ​ប្រវត្តិសាស្ត្រ​ស្តី​អំពី​ព្រំដែន​ខ្មែរ​តាំងពី​អនុសញ្ញា​បារាំង​-​កម្ពុជា​-​កូសាំងស៊ីន​ ឆ្នាំ​១៨៧៣​ ដែល​កាលនោះ​ បាន​បោះបង្គោល​ព្រំដែន​ចំនួន​១២៤​បង្គោល​រួច​ហើយ​ ។​ យុទ្ធសាស្ត្រ​នៃ​ការ​កែប្រែ​ខ្នាត​ផែនទី​ថ្មី​នេះ​ គឺជា​ជំហាន​ថ្មី​មួយទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម​ជំរុញ​ទៅ​រក​ការ​ «​ កែប្រែ​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ »​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ បាន​អះអាង​ឲ្យ​ដឹង​ទៀត​ថា​ នឹង​ធ្វើការ​ប្រឆាំង​ជំទាស់​យ៉ាង​ដាច់អហង្កា​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​វៀតណាម​ នា​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ក្នុង​ការ​ផ្ទេរ​ខ្នាត​ផែនទី​ព្រំដែន​ ដែល​ជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ លើស​ពី​នេះ​ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ចាត់​ទុក​គោលបំណង​នៃ​ការ​កែប្រែ​ខ្នាត​ផែនទី​ព្រំដែន​ពី​ខ្នាត​ ១/១០០​ ០០០​ មក​ខ្នាត​ ១/៥០​ ០០០​ គឺជា​អំពើ​ក្បត់ជាតិ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.