តាមការផ្សព្វផ្សាយរបស់ Chendu Business Daily បានឲ្យដឹងថា ស្រីស្អាតម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួន និងត្រូវតុលាការប្រទេសចិនផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០ម៉ឺនយន់(Yuan)លុយចិន ឬស្មើនឹងប្រមាណ១៤ ៤៥៨ដុល្លារអាមេរិក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ដោយសារនាងបង្ហោះ Video Clip ស្រើបស្រាលជ្រុលហួសប្រមាណតាម Internet ដើម្បីចង់ល្បីឈ្មោះ និងទទួលបានប្រាក់ចំណេញ ។
ស្រីស្រស់ក្មេងដែលត្រូវតុលាការផ្តន្ទាទោសនោះ មានត្រកូលឈ្មោះ Lin អាយុ២១ឆ្នាំ បានឋិតក្នុងមុខសញ្ញាតាមប្រមាញ់របស់ប៉ូលិសតាំងពីខែមីនា ឆ្នាំ២០១៦ និងត្រូវបានប៉ូលិសទីក្រុង Mianzu ចាប់ខ្លួនបានកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីនាងបានបង្ហោះ Video Clip មានចំណងជើងថា « Chengdu Foursome » នៅតាមបណ្តាញ Internet ដែលជា Video Clip ស្រើបស្រាលជ្រុលហួសហេតុ ។
នាង Lin បានសារភាពថា នាងនិងគូកនរបស់នាងបានថតបង្ហោះ Video Clip មានចំណងជើងថា « Chengdu Foursome » តាមរបៀបបញ្ចេញដើមទ្រូងសិចស៊ីផ្សេងៗ ដើម្បីទទួលបានចំនួន Follow កាន់តែច្រើន ។ ការបង្ហោះ Video Clip ស្រើបស្រាលនេះ នាងទទួលបានអ្នកគាំទ្រជាង៤ម៉ឺននាក់ និងរកប្រាក់ចំណេញបានចំនួន ៧៥ ០០០យន់(Yuan)លុយចិន ឬស្មើនឹងប្រមាណ ១០ ៨៤៣ ដុល្លារអាមេរិក ៕