ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

បែកការ​ណ៍ហើយ​ !​ សព្វាវុធ​អា​មេ​រិ​កបាន​ធ្លាក់​ទៅ​ដល់​ក្នុង​ដៃ​ក្រុម​ភេរវ​ករ​ ISIS

​របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​ខាង​ផ្នែក​សព្វាវុធ​(CAR)​ មាន​ទីតាំង​ឋិត​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន​ BBC​ បាន​ឲ្យ​ដឹង​ថា​ សព្វាវុធ​របស់​សហរដ្ឋអាមេរិក​ និង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ផ្តល់​ឲ្យ​ទៅ​ក្រុម​កងកម្លាំង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ី​រី​ Bashar​ al-Assad​ បាន​ធ្លាក់​ដល់​ក្នុង​ដៃ​ក្រុម​អ៊ី​ស្លា​ម​បំបែក​រដ្ឋ​ ISIS​ ។​

​លោក​ James​ Bevan​ ប្រធាន​ក្រុម​ស្រាវជ្រាវ​ខាង​ផ្នែក​សព្វាវុធ​(CAR)​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ តំបន់​ដែល​រំដោះ​បាន​ពី​ការ​គ្រប់គ្រង​របស់​ក្រុម​ ISIS​ គឺ​មាន​បន្សល់​នូវ​អាវុធ​ជា​ច្រើន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក​ និង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុម​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ ឆ្លងកាត់​តាម​ប្រទេស​តួ​ក​គី​ ។​

​ប្រធាន​ក្រុម​ស្រាវជ្រាវ​ខាង​ផ្នែក​សព្វាវុធ​(CAR)​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ បណ្តាញ​ទិញ​អាវុធ​របស់​ក្រុម​ ISIS​ មាននៅ​តំបន់​ភាគ​ខាងជើង​ប្រទេស​តួ​ក​គី​ ហើយ​ក្រុម​ ISIS​ តែង​មាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​បណ្តាញ​អ្នក​ចែកចាយ​អាវុធ​ទាំងនោះ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.