គេហទំព័រសារព័ត៌មាន Daily Mail របស់អង់គ្លេស បានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ឲ្យដឹងថា យន្តហោះចម្បាំងរបស់ចិនធុន J-16 បានបាញ់សាកល្បងនូវមីស៊ីលប្រឆាំងយន្តហោះក្នុងរយៈចម្ងាយឆ្ងាយ ធុន VLRAAM ប្រកបដោយជោគជ័យ ។
មន្ត្រីជំនាញយោធាបានបញ្ជាក់ឲ្យដឹងថា មីស៊ីលធុន VLRAAM របស់ចិនមានបណ្តោយប្រវែងជាង៥ម៉ែត្រ អាចបាញ់កម្ទេចយន្តហោះនៅលើដែនអាកាស រួមទាំងយន្តហោះគ្មានមនុស្សបើកបរផង ក្នុងរយៈចម្ងាយរហូតដល់ជាង៤៨២គីឡូម៉ែត្រ ៕