ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

បារាំង​រង​ការ​វាយប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ​ មាន​មនុស្ស​៧០​នាក់​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​ និង​២​នាក់​ស្លាប់​បាត់បង់​ជីវិត​

​សារព័ត៌មាន​ AFP​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ ប៉ូលិស​បារាំង​បាន​ប្រកាស​អំពី​សកម្មភាព​របស់​ជន​មិន​ស្គាល់​មុខ​(​ពាក់​ស្រោម​មុខ​)​ បំពាក់​ដោយ​កាំបិត​ និង​កាំភ្លើង​ វាយប្រហារ​ទៅ​លើ​ទីតាំង​មជ្ឈមណ្ឌល​មនុស្ស​ចាស់ជរា​មួយ​កន្លែង​ ឋិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​បារាំង​ កាលពី​វេលា​ម៉ោង​២៣​ រាត្រី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ដោយ​សម្លាប់​មនុស្ស​ចំនួន​២​នាក់​ (​ប្រុស​ម្នាក់​ និង​ស្រី​ម្នាក់​)​ និង​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង​ ។​

​កងកម្លាំង​ពិសេស​ GIGN​ របស់​បារាំង​ បាន​សម្រុកចូល​កន្លែង​កើតហេតុ​ភ្លាមៗ​ជួយ​សង្គ្រោះ​រំដោះ​បាន​ចំណាប់ខ្មាំង​ទាំងអស់​ ខណៈ​ប៉ូលិស​ក៏​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​ដែល​សង្ស័យ​ថា​ កំពុង​លាក់ខ្លួន​នៅ​តំបន់​ Montferrier​ ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ ខាងជើង​ទីក្រុង​ Montpellier​ ។​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ធ្លាប់​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ធ្វើការ​ប្រុង​ប្រយ័ត្ន​នៅ​តាម​ទីប្រជុំជន​ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ខាង​មុខ​ ពីព្រោះ​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រុម​ភេរវកម្ម​ ISIS​ និង​ al-Qaeda​ ព្រមទាំង​បក្ខពួក​នៅ​តំបន់​អឺរ៉ុប​អាច​រៀបចំ​គម្រោងការ​វាយប្រហារ​នៅ​អឺរ៉ុប​ ក្នុង​តំបន់​ប្រជុំជន​សំខាន់ៗ​មួយ​ចំនួន​ ៕​

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.