ថ្ងៃ អង្គារ ទី ០៤ ខែ សីហា ឆ្នាំ ២០២០

ហេង​វិញ​ !​ បង្គា​ចាក់​លាយ​ជាតិ​ចាហួយ​គីមី​ជិត​៣០០​គីឡូក្រាម​នាំ​ចូល​ពី​ស្រុក​យួន​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ទាន់​

​កាលពី​វេលា​ម៉ោង​០២​រំលង​អធ្រាត្រ​ ឈាន​ចូល​ព្រឹក​នា​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ សមត្ថកិច្ច​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ ខេត្តកំពត​ ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​ បាន​ឆែកឆេរ​រក​ឃើញ​បង្គា​ស្រស់​ចំនួន​១៦​កេស​ មាន​ទម្ងន់​សរុប​ចំនួន​២៩០​គីឡូក្រាម​ ដែល​ឈ្មួញ​ដឹក​មក​ពី​ប្រទេស​វៀតណាម​នាំ​ចូល​ប្រទេស​កម្ពុជា​ ប៉ុន្តែ​រឿងរ៉ាវ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ហួសចិត្ត​ គឺ​បង្គា​ស្រស់​ជិត​៣០០​គីឡូក្រាម​នោះ​ សុទ្ធតែ​មាន​ចាក់​លាយ​ជាតិ​ចាហួយ​ និង​សារធាតុ​គីមី​ទាំងអស់​ ។​

​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ដដែល​ បង្គា​ជិត​៣០០​គីឡូក្រាម​មាន​សារធាតុ​គីមី​ ដែល​សមត្ថកិច្ច​ឆែកឆេរ​ និង​រឹបអូស​បាន​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ដុត​ និង​កប់​កម្ទេច​ចោល​តែ​ម្តង​ ។​

​ម​ជ្ឆ​ដ្ឋា​ន​ប្រជាពលរដ្ឋ​បាន​លាន់មាត់​ថា​ ហេង​ហើយ​ ដោយសារ​បង្គា​ចាក់​លាយ​ជាតិ​ចាហួយ​គីមី​ទាំង​ជិត​៣០០​គីឡូក្រាម​នាំ​ចូល​ពី​ស្រុក​យួន​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ទាន់​ពេលវេលា​ កុំ​អី​ធ្លាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ និង​ខាតបង់​ថវិកា​ ព្រោះតែ​ទិញ​ប៉ះ​បង្គា​ចាក់​ជាតិ​ចាហួយ​ចូល​ឲ្យ​ឡើង​ទម្ងន់​ស៊ី​ភ្នែកជញ្ជីង​មិន​ខាន​ឡើយ​ ។​

​មន្ត្រី​មួយ​រូប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ កម្ពុជា​គប្បី​មាន​គោលការណ៍​ចែង​ក្នុង​ច្បាប់​ឲ្យ​រឹង​មាំ​ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ទាក់ទង​នឹង​គុណភាព​ចំណីអាហារ​ ពោល​គឺ​ត្រូវ​ឲ្យ​មានការ​ផ្តន្ទាទោស​ក្នុង​កម្រិត​ធ្ងន់​ទៅ​លើ​ជន​ដែល​ផលិត​ និង​នាំ​ចូល​ចំណីអាហារ​ដែល​ខូចគុណភាព​ ឬ​មាន​សារធាតុ​គីមី​ បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​ និង​អាយុជីវិត​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.