ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

រាជរដ្ឋាភិបាល​ទម្លាក់​លុយ​ជិត​៥​ម៉ឺន​ដុល្លារ​ រៀបចំ​សន្និសីទ​ និង​កិច្ចប្រជុំ​បណ្តាញ​អន្តរជាតិ​ស្តី​ពី​ទឹក​

​ព្រះរាជាណាចក្រ​កម្ពុជា​តំណាង​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ដែល​មាន​ឯកឧត្តម​ លឹ​ម​ គាន​ហោ​ ជា​រដ្ឋមន្ត្រី​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ និង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​បណ្តាញ​អន្តរជាតិ​ស្តី​ពី​ទឹក​ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្នុង​ស្រែ​ ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​ ចាប់ពី​ថ្ងៃ​ទី​០៦​ដល់​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៦​ខាង​មុខ​ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ទម្លាក់​លុយ​ចំនួន​១៩០​លាន​រៀល​ (​ស្មើនឹង​ប្រមាណ​ ៤៧​ ០០០​ដុល្លារ​អា​មេ​រិ​ក​)​ ជូន​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​រួច​ហើយ​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ សម្រាប់​ចំណាយ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ និង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​បណ្តាញ​អន្តរជាតិ​ស្តី​ពី​ទឹក​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ស្រែ​ ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​នោះ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.