ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ទី​២​រដ្ឋសភា​ ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ Facebook​ ដោយសារ​ “​សម្រាន្ត​លក់​”​ ក្នុង​កិច្ចប្រជុំ​សភា​

​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ឯកឧត្តម​ បណ្ឌិត​ ងួ​ន​ ញ៉ិល​ ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ដោយសារ​ឯកឧត្តម​ បណ្ឌិត​ អនុប្រធាន​ទី​២​រដ្ឋសភា​រូប​នេះ​ បាន​ "​សម្រាន្ត​លក់​"​ យ៉ាង​រំភើយ​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៧​របស់​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ហើយ​ការ​ "​សម្រាន្ត​លក់​"​ ដ៏​ស្កប់ស្កល់​របស់​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ត្រូវ​បាន​អ្នក​ថតរូប​ប្រមាញ់​បាន​ និង​យក​មក​ Post​ និង​ Share​ ចែកចាយ​ពេញ​ Facebook​ គួប​ផ្សំ​ជាមួយនឹង​ការ​រិះគន់​ខ្លាំងៗ​ផង​ដែរ​ ទៅ​លើ​កិត្តិយស​ថ្នាក់ដឹកនាំ​រដ្ឋសភា​ និង​កិត្យានុភាព​របស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ អាយុ​៧៤​ឆ្នាំ​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ​ ។​ ក្រោយ​លទ្ធផល​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១​ នីតិកាល​ទី​៥​ នា​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ទទួល​បានការ​តែងតាំង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ ។​ លុះ​មក​ដល់​ឆ្នាំ​២០១៤​ បន្ទាប់​ពី​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​វិញ​នោះ​ ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ ក៏​ត្រូវ​បាន​ធ្លាក់​តំណែង​ពី​អនុប្រធាន​ទី​១​ មក​ត្រឹម​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​ទល់​សព្វថ្ងៃ​ ទោះបី​ឯកឧត្តម​ កឹ​ម​ សុខា​ ត្រូវ​បាន​ដកហូត​តំណែង​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ក៏​ដោយ​ ។​

​បច្ចុប្បន្ន​ ឯកឧត្តម​បណ្ឌិត​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ មាន​ទីប្រឹក្សា​ចំនួន​ជាង៦០​នាក់​ ដែល​មានឋានៈ​ចាប់ពី​ស្មើ​អគ្គនាយក​ រហូត​ដល់​ស្មើ​រដ្ឋមន្ត្រី​ ៕​

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.