នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ប្រិយមិត្តអ្នកលេងបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook ដ៏ពេញនិយម បាន Post នូវរូបភាពនៃការធ្វើចរាចរណ៍បញ្ច្រាសទិសចរាចរណ៍របស់រថយន្តទំនើប១គ្រឿង ម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខរដ្ឋ 34. 2-2222 ហើយការធ្វើចរាចរណ៍ដូច្នេះ ក៏បានទទួលរងនូវការរិះគន់ព្រោងព្រាតផងដែរនៅក្នុង Facebook ដោយមានអ្នកខ្លះធ្វើការ Comments ថា "រថយន្តថ្លៃ តែម្ចាស់ ឬអ្នកបើកបរចរិតថោក" ។
អនុលោមតាមស្មារតីមាត្រា៥ និងមាត្រា៩ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ បានបង្ហាញឲ្យឃើញថា រថយន្តដែលពាក់ស្លាកលេខរដ្ឋ 34.2-0001គឺជារថយន្តទ្រព្យសម្បត្តិរដ្ឋ ប្រើប្រាស់ដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ។ ដូច្នេះ រថយន្តទំនើបដែលពាក់ស្លាកលេខរដ្ឋ 34.2-2222 ដែលបើកបរបំពានច្បាប់ចរាចរណ៍ នេះ គឺជាប្រភេទរថយន្តទ្រព្យសម្បត្តិរដ្ឋ អាចប្រើប្រាស់ដោយមន្ត្រីជាន់ខ្ពស់ បម្រើការងារនៅក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឬអគ្គលេខាធិការដ្ឋានរដ្ឋសភា ឬអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ៕