ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

សូម​ប្រយ័ត្ន​ !​ ចុងខែ​នេះ​កម្ពុជា​អាច​នឹង​ទទួល​រង​ឥទ្ធិពល​ព្យុះ​ TOKAGE

​យោង​តាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​អាច​នឹង​ទទួល​រង​នូវ​ឥទ្ធិពល​ព្យុះ​ទី​២៥​ ឈ្មោះ​ TOKAGE​ ដែល​អាច​បង្ក​ឲ្យ​បណ្តា​រាជធានី​ ខេត្ត​មួយ​ចំនួន​ រួម​មាន​ ៖​ រាជធានី​ភ្នំពេញ​ ខេត្តកំពង់ឆ្នាំង​ ខេត្តកណ្តាល​ ខេត្តកំពង់ស្ពឺ​ ខេត្តតាកែវ​ ខេត្តស្វាយរៀង​ ខេត្តព្រៃវែង​ ខេត្តកំពង់ចាម​ ខេត្ត​ត្បូងឃ្មុំ​ និង​បណ្តា​ខេត្ត​នៃ​តាម​មាត់សមុទ្រ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ ចាប់ពី​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៦​ ។​

​សេចក្តីជូនដំណឹង​លេខ​២៣៥​ ស​ជ​ណ​.​ធ​ទ​ឧ​ ចុះ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ ស្តី​ពី​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ចុងខែ​វិច្ឆិកា​នេះ​ ក៏​អាច​នឹង​មាន​ព្យុះ​ទី​២៥​ឈ្មោះ​ TOKAGE​ កើតឡើង​នៅ​ភាគ​ខាង​អាគ្នេយ៍​ប្រទេស​ហ្វី​លី​ពី​ន​ ។​ ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​ចូល​មក​សមុទ្រ​ចិន​ខាងត្បូង​ រួច​បន្តដំណើរ​ទៅ​តំបន់ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​អាគ្នេយ៍​ នា​អំឡុង​ថ្ងៃ​ទី​២៩-៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ។​ បន្ទាប់​ពី​ព្យុះ​ទី​២៥​អស់​ឥទ្ធិពល​នៅ​ជ្រលង​សម្ពាធ​ខ្ពស់​ លាយឡំ​ជាមួយ​ជំនោរ​ពី​ទិស​ខាងជើង​ នឹង​ចាប់ផ្តើម​បង្កើន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 72 84 71 / 015 86 87 53.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.