នារយៈពេលថ្មីៗនេះ មានអ្នកលេងបណ្តាញព័ត៌មានទំនាក់ទំនងសង្គម Facebook ដ៏ពេញនិយម បានបង្កើត Page មួយមានឈ្មោះជាភាសា និងអក្សរខ្មែរដែល "អាស" បំផុត និងបានប្រើប្រាស់នូវពាក្យពេចន៍ក៏ "អាស" ព្រមទាំងបានយករូបថតស្រីៗមួយចំនួន ទាំងអាចសាមីខ្លួនគេមិនបានដឹងមក Post នៅក្នុង Page "អាស" នោះថែមទៀតផង ។
សូមអាជ្ញាធរមានសមត្ថកិច្ច មេត្តាមានវិធានការផ្លូវច្បាប់ទៅលើ Page Facebook មានឈ្មោះជាភាសា និងអក្សរខ្មែរដែល "អាស" បំផុតនោះឲ្យបានទាន់ពេលវេលាផង ដើម្បីចូលរួមចំណែករក្សាតម្លៃសេចក្តីថ្លៃថ្នូរ និងលើកស្ទួយប្រពៃណីផូរផង់របស់ជាតិទាំងមូល ៕