ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

រយៈពេល​០៣​ខែ​ ក្រុមហ៊ុន​ Data​ Management​ Center(DMC)​ របស់​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ កើប​លុយ​ពី​រដ្ឋ​បាន​ជាង​២​លាន​ដុល្លារ

​ក្រោយ​របូត​ចេញពី​ដៃ​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ និង​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ជា​បងប្អូន​នឹង​គ្នា​រួច​មក​ ក្រុមហ៊ុន​ Data​ Management​ Center​ LTD.(DMC)​ ត្រូវ​បាន​ក្រុមហ៊ុន​ Intelligent​ Solution​ System​ Co.,​ Ltd.​ តំណាង​ដោយ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ កាន់កាប់​ទាំងស្រុង​ គឺ​មាន​ភាគហ៊ុន​ចំនួន​ ១​ ០០០​ភាគហ៊ុន​ និង​លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ដែល​គេ​ធ្លាប់​ស្គាល់​ថា​ ជា​អតីត​ថៅកែ​ប្រមូល​លុយ​លើ​សេវាកម្ម​ផ្លូវជាតិ​លេខ​៤​នោះ​ ឡើង​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី​របស់​ក្រុមហ៊ុន​ DMC​ តែ​ម្តង​កាលពីដើម​ឆ្នាំ​២០១៥​កន្លង​ទៅ​ ហើយ​មានឱកាស​កើប​លុយ​ពី​រដ្ឋ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែៗ​ ពី​ការ​យក​សេវា​តាម​របៀប​ "​ដក​តុង​"​ លើ​វិស័យ​ទូរគមនាគមន៍​ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​(MPTC)​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ចុងខែ​កញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ទូទាត់​លុយ​ចំនួន​ ៨​ ២៤៥​ ៨០០​ ០០០​រៀល​(​ប្រមាណ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ទៅ​ឲ្យ​ក្រុមហ៊ុន​ Data​ Management​ Center​ LTD.(DMC)​ ដែល​ជា​ប្រាក់​កម្រៃ​ត្រូវ​ក្រុមហ៊ុន​ DMC​ ទទួល​បាន​សម្រាប់​ត្រីមាស​ទី​១​ ឆ្នាំ​២០១៦​ លើ​សេវា​ "​ដក​តុង​"​ ក្នុង​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​ ។​

​គួរ​រំលឹក​ជូន​ថា​ ដើម​ឡើយ​ ក្រុមហ៊ុន​ Data​ Management​ Center​ LTD.(DMC)​ មាន​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ដែល​គេ​ធ្លាប់​ស្គាល់​ថា​ជា​ថៅកែ​បារី​អា​ឡាំង​ដឺ​ឡុ​ង​ ជា​អភិបាល​ក្រុមហ៊ុន​ ដោយ​មាន​ដើមទុន​ក្រុមហ៊ុន​ចុះបញ្ជី​ពាណិជ្ជកម្ម​នា​ចុងឆ្នាំ​២០០៨​ចំនួន​៨.០០០​លាន​រៀល​ (​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ។​ ក្រោយមក​ ក្រុមហ៊ុន​ DMC​ ដដែល​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា​ ហួត​ វ៉ា​ន់​ថន​ ដែល​ត្រូវជា​បងប្អូន​ជាមួយ​លោក​ឧកញ៉ា​ ថៃ​ សេង​ឡុ​ង​ ។​

​ក្រុមហ៊ុន​ DMC​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ សម្រេច​អនុញ្ញាត​ឲ្យ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ (MEF)​ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (MPTC)​ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ និង​ព័ត៌មានវិទ្យា​មួយ​ ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ MPTC​ សម្រាប់​ត្រួតពិនិត្យ​ CDR​ (Call​ Details​ Record)​ របស់​ប្រតិបត្តិ​ករ​សេវា​ទូរគមនាគមន៍​ទាំងអស់​ បូក​រួម​ទាំង​ការ​បេ​ង្កើ​ត​ពេលវេលា​គោល​មួយ​ផង​ (Master​ Clock)​ ដោយ​ស្មារតី​អនុក្រឹត្យ​លេខ​១៣៥​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០០៨​ ។​

​នៅ​ពេល​មជ្ឈមណ្ឌល​របស់​ក្រុមហ៊ុន​ DMC​ ដំណើរការ​ គឺ​មជ្ឈមណ្ឌល​នេះ​ត្រូវ​គ្រប់គ្រង​ផ្ទាល់​នូវ​រាល់​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ និង​ព័ត៌មានវិទ្យា​គ្រប់​ប្រភេទ​ និង​សេវា​ថ្មីៗ​បន្ថែម​ទៀត​ ទៅ​តា​មកា​រវិ​វ​ឌ្ឍ​នៃ​បច្ចេកវិទ្យា​លើ​វិស័យ​នេះ​ ហើយ​ក្នុង​ករណី​បណ្តាញ​ Direct​ Links​ ដែល​ផ្តល់​ដោយ​គ្រប់​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរគមនាគមន៍​មាន​បញ្ហា​នោះ​ គឺ​តម្រូវ​ឲ្យ​គ្រប់​ប្រតិបត្តិ​ករ​ទាំងអស់​ត្រូវ​ផ្តល់​ CDR​ ដើម​ (Raw​ CDR)​ មក​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ដោយ​ស្វ័យប្រវត្តិ​ ។​

​ដូច្នេះ​ នា​ពេល​បច្ចុប្បន្ន​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ប៊ុ​ន​ហ៊ូ​វ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ DMC​ កំពុង​សប្បាយ​ និង​ "​ឆ្ងាញ់​មាត់​"​ ក្នុង​ការ​កើប​លុយ​ពី​រដ្ឋ​តាម​រយៈ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ដែលមានឯកឧត្តម ត្រាំ អ៊ីវតឹក ជារដ្ឋមន្ត្រី ប្រចាំខែ​ លើ​កិច្ច​ដំណើរការ​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ និង​ព័ត៌មានវិទ្យា​ យ៉ាង​ត្រជាក់​ថ្លើម​ប្រមាត់​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.