ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្តមណ្ឌលគិរី​ និង​ខេត្តក្រចេះ​ ត្រូវ​បាន​កែសម្រួល​ថ្មី​

​ដោយ​ទ្រង់​យល់​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ត្រាស់​បង្គាប់​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ រវាង​ខេត្តមណ្ឌលគិរី​ជាមួយ​ខេត្តក្រចេះ​សា​ជា​ថ្មី​ ដោយ​កាត់​យក​ផ្ទៃដី​ទំហំ​៣៩០​ហិ​កតា​ពី​ឃុំ​សៀម​ និង​ផ្ទៃដី​ចំនួន​៨២​ហិ​កតា​ពី​ឃុំ​២​ធ្នូ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ មក​ឲ្យ​ឃុំ​ស្រែ​ខ្ទុ​ម​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ តាម​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៦/៨៣០​ ចុះ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ។​

​ផ្អែក​តាម​ការ​កែសម្រួល​នេះ​ ព្រំប្រទល់​រដ្ឋបាល​ថ្មី​រវាង​ខេត្តមណ្ឌលគិរី​ និង​ខេត្តក្រចេះ​ ត្រូវ​បាន​កំណត់​ដូច​មាន​ក្នុង​ផែនទី​ខាងក្រោម​ ៖​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.