ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

កូរ៉េខាងត្បូងជះលុយជាង១ពាន់លានដុល្លារ ដើម្បីធ្វើការអភិវឌ្ឍយន្ដហោះចម្បាំងធុន F-16 របស់ខ្លួន

គេហទំព័រ Defense-Update បានផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានចំណាយប្រាក់ចំនួន១,២ពាន់លានដុល្លារអាមេរិកដើម្បីធ្វើទំនើបកម្មយន្ដហោះចម្បាំងធុន F-16 របស់ខ្លួនចំនួន១៣៤គ្រឿង ដែលកិច្ចការអនុវត្តគម្រោងនេះបានធ្លាក់ទៅលើក្រុមហ៊ុនផលិតយន្ដហោះ Lockheed Martin ដ៏ល្បីល្បាញរបស់អាមេរិកជាភាគីចុះកិច្ចសន្យាជាមួយកងកម្លាំងទ័ពអាកាសរបស់កូរ៉េខាងត្បូង ។

កងកម្លាំងទ័ពអាកាសរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា យន្ដហោះចម្បាំង២ប្រភេទ គឺ F-16C/D Block50 និង F-16C/D Block52 ត្រូវការធ្វើទំនើបកម្មថ្មីទៅលើប្រព័ន្ធចាប់រ៉ាដា ប្រព័ន្ធបំពាក់អាវុធមីស៊ីលទំនើប និងប្រព័ន្ធបញ្ជាការហោះហើរ ដែលឋិតក្នុងគម្រោងអភិវឌ្ឍស្មើនឹងទំហំទឹកប្រាក់ចំនួន២,៥ពាន់លានដុល្លារអាមេរិក ។

គម្រោងធ្វើទំនើបកម្មយន្ដហោះចម្បាំងរបស់កូរ៉េខាងត្បូងដែលអនុវត្តដោយក្រុមហ៊ុន Lockheed Martin នេះ មានរយៈពេល៩ឆ្នាំ គឺនឹងត្រូវបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ ៕  

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.