គេហទំព័រ Gazettereview និងគេហទំព័រ Richest បានផ្សព្វផ្សាយបង្ហាញអំពីបញ្ជីឈ្មោះមេដឹកនាំចំនួន១២នាក់លើពិភពលោកដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត (លំដាប់ចំនួនពាន់លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០១៦ ដូចខាងក្រោម ៖
១-លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី មានទ្រព្យសម្បត្តិចំនួន ៧០ពាន់លានដុល្លារអាមេរិក (តួលេខថ្មីមានចំនួនក្នុងរង្វង់ពី ១៤៤ពាន់លានដុល្លារអាមេរិក ទៅ២០០ពាន់លានដុល្លារអាមេរិក) ។
២-ព្រះចៅ Bhumibol Adulyadej ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ មានទ្រព្យសម្បត្តិចំនួន ៣០ពាន់លានដុល្លារអាមេរិក (ព្រះអង្គទើបសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗក្នុងជន្មាយុ៨៨ព្រះវស្សា) ។
៣-ព្រះចៅ Khalifa bin Zayed Al Nahyan ប្រធានាធិបតីសហភាពអារ៉ាប់អេមីរ៉ាត់ មានទ្រព្យសម្បត្តិចំនួន ២៣ពាន់លានដុល្លារអាមេរិក ។
៤-ព្រះចៅ Sultan Hassanal Bolkiah នាយករដ្ឋមន្ដ្រីប្រទេសប្រ៊ុយណេ មានទ្រព្យសម្បត្តិចំនួន ២០,១ពាន់លានដុល្លារអាមេរិក ។
៥-លោក Jose Eduardo dos Santos ប្រធានាធិបតីប្រទេសអង់ហ្គោឡា មានទ្រព្យសម្បត្តិចំនួន ២០ពាន់លានដុល្លារអាមេរិក ។
៦-ព្រះចៅ Mohammed bin Rashid Al Maktoum នាយករដ្ឋមន្ដ្រីសហភាពអារ៉ាប់អេមីរ៉ាត់ មានទ្រព្យសម្បត្តិចំនួន ១៨ពាន់លានដុល្លារអាមេរិក ។
៧-លោក Kim Jong-un មេដឹកនាំប្រទេសកូរ៉េខាងជើង មានទ្រព្យសម្បត្តិចំនួន ៥ពាន់លានដុល្លារអាមេរិក ។
៨-ព្រះអង្គម្ចាស់ Hans-Adam II ព្រះមហាក្សត្រប្រទេស Liechtenstein មានទ្រព្យសម្បត្តិចំនួន ៤ពាន់លានដុល្លារអាមេរិក ។
៩-ព្រះអង្គម្ចាស់ Mohammed VI ព្រះមហាក្សត្រប្រទេសម៉ារ៉ុក មានទ្រព្យសម្បត្តិចំនួន ២,៥ពាន់លានដុល្លារអាមេរិក ។
១០-ព្រះចៅ Tamim bin Hamad Al Thani ប្រធានគ្រប់គ្រងរដ្ឋកាតា មានទ្រព្យសម្បត្តិចំនួន ២,១ពាន់លានដុល្លារអាមេរិក ។
១១-ព្រះអង្គម្ចាស់ Albert II ព្រះមហាក្សត្រប្រទេសម៉ូណាកូ មានទ្រព្យសម្បត្តិចំនួន ២ពាន់លានដុល្លារអាមេរិក ។
១២-លោក Nursultan Nazarbayev ប្រធានាធិបតីប្រទេសកាហ្សាក់ស្ថាន មានទ្រព្យសម្បត្តិចំនួន ១ពាន់លានដុល្លារអាមេរិក ៕