ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ប្រការខូចខាត​គួរឲ្យសោកស្តាយ​ក្នុងរឿង​បោះពុម្ព​លុយហើយ​ ប៉ុន្តែពលរដ្ឋ​មិនចាយ​

កាលពីអំឡុងឆ្នាំ​១៩៩៤ ​ធនាគារជាតិ​នៃកម្ពុជា បាន​ផលិត​ប្រាក់ចាយ​ប្រភេទកាក់​​ មានតម្លៃ​៥០រៀល,១០០រៀល,២០០រៀល និង៥០០រៀល ព្រមទាំង​នៅឆ្នាំ២០០២​កន្លងទៅ ធនាគារជាតិនៃកម្ពុជាក៏បានបោះពុម្ពក្រដាស​ប្រាក់​ប្រភេទ​៥០រៀលផងដែរ​ ខណៈមកទល់បច្ចុប្បន្ននេះ​ទាំង​ប្រាក់​ចាយ​ប្រភេទកាក់ ទាំងក្រដាសប្រាក់​ប្រភេទ​៥០រៀល គឺមិនត្រូវបាន​​ប្រជាពលរដ្ឋ​និយមចាយវាយ​ទេ ឬអាចនិយាយ​បាន​ដោយខ្លីថា «មិនចាយ» តែម្តង។

ការណ៍ដែល​ធនាគារជាតិ​នៃកម្ពុជាផលិត​ និង​បោះពុម្ពលុយហើយ​ តែប្រជាពលរដ្ឋ​មិន​ចាយ​វាយបែបនេះ​ គឺបាន​បង្ហាញ​អំពី​ទំហំ​នៃការ​ខូចខាត​គួរឲ្យ​សោក​ស្តាយ​បំផុត​ ពីព្រោះ​រាល់​ការ​បោះពុម្ពលុយ​ម្តងៗ​ត្រូវ​ចំណាយ​ថវិកាជាតិ​យ៉ាងច្រើន​​ ទាំងប្រាក់តម្កល់​ ទាំងថ្លៃបោះពុម្ព​​ និង​ក៏បាន​បង្ហាញ​ឲ្យ​ឃើញថា ថ្នាក់​ដឹកនាំ​ប្រទេស​ ជាពិសេស​ធនាគារជាតិ​នៃកម្ពុជាវាយ​តម្លៃ​ស្ថាន​ការណ៍​ និង​ចិត្តសាស្ត្រ​​ខុសឆ្គង​ ពាក់ព័ន្ធនឹង​តម្រូវការទីផ្សារ​ និង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ទៀតផង​។

​ប្រភពព័ត៌មាន​ដែល​ស្និទ្ធនឹង​ធនាគារជាតិ​នៃកម្ពុជាបាន​បង្ហើបប្រាប់​ឲ្យដឹងថា ក្រដាស​ប្រាក់​ចាយ​គ្រប់​ប្រភេទ​របស់​ព្រះរាជាណាចក្រកម្ពុជា​បច្ចុប្បន្ន​ គឺបាន​​បោះពុម្ព​នៅ​ប្រទេស​វៀតណាម​ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.