ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ល្បិចកលយុទ្ធដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុម ISIS ដើម្បីទប់ទល់នឹងយន្ដហោះចម្បាំងអាមេរិកនៅអ៊ីរ៉ាក់

ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកងកម្លាំងទាហានអ៊ីរ៉ាក់គាំទ្រដោយសហរដ្ឋអាមេរិក ជាមួយក្រុមឧទ្ទាម ISIS ដើម្បីរំដោះយកទីក្រុង Mosul ពីក្រុម ISIS មកវិញនារយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមឧទ្ទាមអ៊ីស្លាមបំបែករដ្ឋ ISIS នៅប្រទេសអ៊ីរ៉ាក់បានបញ្ជូនរថចម្បាំងជាច្រើនគ្រឿងចូលទៅក្នុងសមរភូមិប្រយុទ្ធ ។

គេហទំព័រសារព័ត៌មាន The Mirror របស់អង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះឲ្យដឹងថា សេចក្ដីរាយការណ៍ពីសមរភូមិដែលថា ក្រុម ISIS បានបញ្ជូនរថចម្បាំងជាច្រើនគ្រឿងទៅកាន់សមរភូមិនោះ គឺធាតុពិតជារថធ្វើពីឈើ ដែលជារថចម្បាំងក្លែងក្លាយមានទំហំប៉ុនរថក្រោះពិត ដើម្បីបន្លំបោកបញ្ឆោតអាកាសយានិកយន្ដហោះចម្បាំងអាមេរិកដែលកំពុងតាមប្រមាញ់វាយប្រហារពួកខ្លួនពីលើអាកាសសំដៅគាំទ្រដល់កងកម្លាំងទាហានអ៊ីរ៉ាក់ក្នុងសមរភូមិ ។

ឧបករណ៍បោកបញ្ឆោតក្នុងសង្គ្រាមរបស់ក្រុម ISIS បែបនេះត្រូវបានកងកម្លាំងទាហានអ៊ីរ៉ាក់ប្រទះឃើញ ក្នុងខណៈពេលកំពុងបោសសម្អាតភូមិ Sada ក្រោយការវាយប្រហារឋិតនៅភាគខាងជើងទីក្រុង Mosul កាលពីសប្ដាហ៍មុន ហើយក៏បានធ្វើឲ្យក្រុមកងកម្លាំងទាហានអ៊ីរ៉ាក់សម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះល្បិចកលយុទ្ធរបស់ក្រុម ISIS ៕

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.