ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

ផ្កាយ​មាស​៤ ទៀ បាញ់ បាក់មុខ​ទៀតហើយ​ក្នុង​រឿង​រថយន្ដ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ផ្គើន​អនុក្រឹត្យ​រាជរដ្ឋាភិបាល និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​គឃ្លើន​

មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ នៅត្រង់ចំណុច​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​កណ្ដាល ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បង្កដោយ​រថយន្ដ​ទំនើប​មួយគ្រឿង​ម៉ាក Lexus RX330 ពណ៌​ស ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-3800 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​ពេញទំហឹង​ទៅលើ​ទោចក្រយានយន្ដ​មួយគ្រឿង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ស៊ុន តា​អេង អាយុ​៣០​ឆ្នាំ ជា​អ្នកជិះ​ទោចក្រយានយន្ដ​រងរបួស​ធ្ងន់ធ្ងរ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង រីឯ​អ្នកបើកបរ​រថយន្ដ​បង្ក​បាន​ចុះ​ពីលើ​រថយន្ដ​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ដ​បង្ក​ប៉ុណ្ណោះ ។​

​មាត្រា​៥ ,​មាត្រា​៦ និង​មាត្រា​១១ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​៧៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣ ស្ដីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ បាន​ចែងថា យានយន្ដ​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ គឺជា​យានយន្ដ​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ ប្រើប្រាស់​សម្រាប់​នៅ​សមរភូមិ និង​ការងារ​ការពារជាតិ (​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន​សម្ភារៈ​ទ័ព ឬ​ដឹកជញ្ជូន​កងទ័ព​) ហើយ​យានយន្ដ​ទាំងនោះ​ត្រូវ​លាប​ពណ៌​ត្រេ​អុ​ី ឬ​ជា​ពណ៌​អ្វី​ផ្សេង​ដែលជា​ពណ៌​ពិសេស​សម្រាប់​កងទ័ព​…​។​

​ព័ស្ដុតាង​ជាក់ស្ដែង​បាន​បង្ហាញថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​រថយន្ដ​បង្ក​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​នោះ មិនមាន​លាប​ពណ៌​ត្រេ​អុ​ី​ទេ ហើយក៏​មិន​កំពុង​បំពេញភារកិច្ច​ដឹកជញ្ជូន​សម្ភារៈ​ទ័ព ឬ​កងទ័ព​អ្វី​ដែរ បែរជា​បើកបរ​លឿន​ដូច​ហោះ​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​ថែមទាំង​រត់គេចខ្លួន​មិន​ទទួលខុសត្រូវ​ទៀត មានន័យ​ស្មើ​ផ្គើន​នឹង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ និង​បំបាក់មុខ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ ព្រមទាំង​បង្អាប់បង្អោន​កិត្យានុភាព​កងយោធពល​ខេមរភូមិន្ទ​យ៉ាងធ្ងន់ធ្ងរ ។​

​ដូច្នេះ សូម​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​មេត្តា​សហការ​ជាមួយ​មន្ដ្រី​ក្រសួងការពារជាតិ ធ្វើការ​ស្រាវជ្រាវ​វែកមុខ​រក​ឲ្យ​ឃើញ​នូវ​ម្ចាស់ និង​អ្នកបើកបរ​រថយន្ដ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ខាងលើ ព្រមទាំង​សើ​ុ​ប​អង្កេត​ទៀតថា តើ​រថយន្ដ​បង្ក​នេះ​មានបាន​បង់ពន្ធ​នាំចូល​ត្រឹមត្រូវ​ដែរឬទេ ដើម្បី​ឈានទៅ​ចាត់វិធានការ​ផ្លូវច្បាប់​ទាំង​ព្រម​តែម្ដង កុំ​ឲ្យ​អាប់ឱន​ដល់​មុខមាត់​នាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ ព្រមទាំង​កិត្យានុភាព​កងយោធពល​ខេមរភូមិន្ទ​តទៅទៀត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.