ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

FBI អាមេរិក គួរតែស្រាវជ្រាវ​ និង​បញ្ជាក់ឲ្យច្បាស់ថា តើលោក​ Donald Trump កើតនៅប៉ាគីស្ថាន ឬនៅអាមេរិក?

គេហទំព័រ Daily Mail របស់អង់គ្លេស​ និង​គេហទំព័រសារព័ត៌មាន​ Coed ដែលដកស្រង់​ពីសារព័ត៌មាន​ Neo News របស់ប៉ាគីស្ថាន​ បាន​ផ្សព្វផ្សាយ​ឲ្យដឹង​កាលពីពេល​ថ្មីៗនេះថា លោក Donald Trump ដែល​ទើបជាប់ឆ្នោត​ជាប្រធានាធិបតី​ទី៤៥ របស់សហរដ្ឋអាមេរិកនោះ​ មានទីកន្លែងកំណើត​នៅតំបន់​ Waziristan ប្រទេស​ប៉ាគីស្ថាន​នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦​ ដោយ​មាន​ឈ្មោះដើមថា Dawood Ibrahim Khan គឺមិនមែន​កើតនៅលើ​ទឹកដីអាមេរិកឡើយ​។

អ្នកផ្សព្វផ្សាយព័ត៌មាន​ទាំងនោះបានលើកឡើងថា «ជឿឬមិនជឿ គឺអាស្រ័យ​ទៅលើលោក-អ្នក ប៉ុន្តែ​លោក​ Donald Trump ពិតជាបាន​កើត​នៅប្រទេសប៉ាគីស្ថាន​ មិនមែនកើតនៅអាមេរិកទេ។» ។ ក្រៅពីបានបង្ហាញ​រូបថត​ដែលអះអាងថា ជារូបលោក​ Donald Trump កាលពីនៅវ័យក្មេង​នៅប្រទេស​ប៉ាគីស្ថាននោះ​ គឺអ្នកផ្សព្វផ្សាយបានបញ្ជាក់ឲ្យដឹងទៀតថា នៅអំឡុងឆ្នាំ១៩៥៥ ក្រោយពេល​ឪពុកម្តាយ​លោក​ Donald Trump ស្លាប់​បាត់បង់ជីវិត​អស់ទៅ​ ក៏ត្រូវបាន​​មេបញ្ជាការកងទ័ពជនជាតិអង់គ្លេស​ ដើមកំណើតឥណ្ឌា​នាំចាកចេញទៅ​កាន់​ប្រទេសអង់គ្លេស​។ 

បញ្ជីឯកសារ​របស់សហរដ្ឋអាមេរិក​បាន​បង្ហាញ​ឲ្យឃើញថា​ លោក​ Donald John Trump ហៅ Donald Trump កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ នៅទីក្រុង​ New York​ សហរដ្ឋអាមេរិក​ ។

អនុលោមតាមច្បាប់​របស់​សហរដ្ឋអាមេរិក​ គឺបុគ្គលដែល​កើតនៅក្រៅ​ទឹកដី​អាមេរិក​​មិនអាច​ឈរឈ្មោះជាបេក្ខភាព​ ឬឡើងកាន់តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ឡើយ​។ ដូច្នេះ ប្រសិន​បើ​លោក​ Donald Trump ពិតជាកើត​នៅ​ប្រទេស​ប៉ាគីស្ថាន​មែននោះ​ វានឹងក្លាយទៅជា​រឿងមួយផ្សេងទៀត​ ដែល​តម្រូវឲ្យលោក​មិនអាច​ឡើង​កាន់​តំណែងជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ស្របតាមច្បាប់បានទេ។

ប្រជាពលរដ្ឋអាមេរិក​ ដែល​ប្រឆាំងនឹងលោក​ Donald Trump បាន​សំណូមពរ​ឲ្យ​ FBI អាមេរិក​ធ្វើការស្រាវជ្រាវ​ និងបញ្ជាក់​ឲ្យ​ច្បាស់លាស់​ថា តើ​លោក​ Donald John Trump ឬ​ Donald Trump ពិតជាមានឈ្មោះដើមថា Dawood Ibrahim Khan និងកើត​នៅប្រទេស​ប៉ាគីស្ថាន​ ដូចការផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ប្រទេស​ប៉ាគីស្ថាន​មែន​ឬមិនមែន ដើម្បី​បញ្ចប់មន្ទិលសង្ស័យ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.