ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

យោធាសុីរី និងសម្ព័ន្ធមិត្តរុស្សុីចាប់ផ្ដើមបើកការវាយប្រហារសាជាថ្មីតាមដែនអាកាស ទៅលើក្រុមប្រឆាំងរដ្ឋាភិបាលគាំទ្រដោយអាមេរិក

សេចក្ដីរាយការណ៍ពីបណ្ដាញសារព័ត៌មាន BBC បានឲ្យដឹងថា យន្ដហោះចម្បាំងជាច្រើនគ្រឿងបានធ្វើសកម្មភាពទម្លាក់គ្រាប់បែក និងវាយប្រហារមកលើទីក្រុង Aleppo របស់ប្រទេសសុីរី ប៉ះចំមន្ទីរពេទ្យកុមារមួយកន្លែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ បណ្ដាលឲ្យប្រធានមន្ទីរពេទ្យសម្រេចបង្ខំចិត្តជម្លៀសអ្នកជំងឺជាកុមារចាកចេញទៅរកទីជម្រកបណ្ដោះអាសន្ន ខណៈមានមនុស្សយ៉ាងហោចណាស់ចំនួន៣២នាក់បានស្លាប់ ក្នុងនោះមានកុមារជាច្រើននាក់ផង ។

ការវាយប្រហារតាមដែនអាកាសរបស់យោធាសុីរី និងសម្ព័ន្ធមិត្តរុស្សុី ព្រមទាំងអុីរ៉ង់ផងសាជាថ្មីនេះ គឺបានធ្វើឡើងសំដៅកម្ទេចទីតាំងកម្លាំងក្រុមប្រឆាំងរដ្ឋាភិបាលសុីរីលោក Bashar al-Assad ដែលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលសុីរីគាំទ្រដោយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល០៣សប្ដាហ៍បានបញ្ចប់រួចមក ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.