ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

របាំងមុខលោក Donald Trump លក់ដាច់ខ្លាំងបំផុតនៅប្រទេសជប៉ុន

សារព័ត៌មាន Nextshark បានផ្សព្វផ្សាយនាពេលថ្មីៗនេះឲ្យដឹងថា របាំងមុខលោក Donald Trump កំពុងតែមានការពេញនិយមជាខ្លាំងនៅប្រទេសជប៉ុន ដោយបានលក់ដាច់យ៉ាងច្រើនសន្ធឹកសន្ធាប់បន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ។

របាំងមុខលោក Donald Trump នេះបានផលិត និងរចនាឡើងដោយក្រុមហ៊ុន Ogawa Studios ដែលជាក្រុមហ៊ុនមានកេរ្ដិ៍ឈ្មោះល្បីនៅប្រទេសជប៉ុនខាងការផលិតរបាំងមុខអ្នកនយោបាយ និងសិល្បករ …។

មជ្ឈដ្ឋានអ្នកវិភាគព្រឹត្តិការណ៍នយោបាយអន្តរជាតិបានលើកឡើងថា មូលហេតុដែលនាំឲ្យរបាំងមុខលោក Donald Trump លក់ដាច់ខ្លាំងនៅប្រទេសជប៉ុននោះ គឺអាចបណ្ដាលមកពីលោកប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិករូបនេះធ្លាប់អះអាងថា នឹងពង្រឹងកិច្ចទំនាក់ទំនងជាមួយជប៉ុនឲ្យកាន់តែខ្លាំងឡើងដើម្បីទប់ទល់ទៅនឹងឥទ្ធិពលអំណាចរបស់ចិនដែលកំពុងមានជម្លោះជាមួយជប៉ុនរឿងដែនសមុទ្រចិនខាងកើត ។

ដោយឡែក នៅមុនពេលកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិកមកដល់ តុក្កតា Matryoshka រូបលោក Donald Trump ក៏បានលក់ដាច់ខ្លាំងនៅប្រទេសរុស្សុី គឺដោយសារប្រជាពលរដ្ឋរុស្សុីយល់ឃើញថា លោក Donald Trump មានទស្សនៈគាំទ្ររុស្សុី ៕

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.