ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ចំពាមកៅស៊ូរាងទម្រង់ក្បាលលិង្គបុរសត្រូវបានដាក់លក់លើទីផ្សារ គួរឲ្យចាប់អារម្មណ៍

ប្រិយមិត្តបណ្ដាញព័ត៌មានទំនាក់ទំនងសង្គម Facebook បាននាំគ្នាសម្ដែងនូវការចាប់អារម្មណ៍ផង និងរិះគន់ផង នៅពេលបានឃើញចំពាមកៅស៊ូដែលមានរាងទម្រង់ក្បាលលិង្គបុរស ត្រូវបានគេផលិត និងយកមកដាក់តាំងលក់យ៉ាងសម្ញែងលើទីផ្សារក្នុងខេត្តសៀមរាប ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា ខណៈបុរសចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងរឿងយកចំពាមកៅស៊ូរបៀបសាមញ្ញធម្មតាមកលក់ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែនៅមុខព្រះបរមរាជវាំង ។

ក្រុមអ្នកលេង Facebook មួយចំនួនក្រៅពីសម្ដែងនូវការចាប់អារម្មណ៍ក្នុងរឿងការផលិត និងការដាក់តាំងលក់ចំពាមកៅស៊ូរាងដូចក្បាលលិង្គបុរសនោះ ក៏បានសំណូមពរឲ្យសមត្ថកិច្ចមានវិធានការផងដែរ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.