ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចរុស្សុីត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ សុីសំណូកប្រាក់ជាង២លានដុល្លារ

ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថា រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសរុស្សុី គឺលោក Alexei Oulioukaiev អាយុ៦០ឆ្នាំ ត្រូវបានមន្ដ្រីការិយាល័យសហព័ន្ធសន្តិសុខ FSB ចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ សុីសំណូកស្មើនឹងទឹកប្រាក់ជាង២លានដុល្លារអាមេរិក ។

unnamed

សេចក្ដីថ្លែងការណ៍របស់ FSB បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក Alexei Oulioukaiev ត្រូវបានអាជ្ញាធររកឃើញអំពីការប្រព្រឹត្តអំពើពុករលួយ សុីសំណូក គិតជាទឹកប្រាក់ស្មើនឹងជាង២លានដុល្លារអាមេរិក ជាថ្នូរនឹងការយល់ព្រមឲ្យក្រុមហ៊ុនប្រេង និងឧស្ម័នពាក់កណ្ដាលរដ្ឋឈ្មោះ Rosneft ទិញយកក្រុមហ៊ុនប្រេង និងឧស្ម័នរបស់រដ្ឋមួយឈ្មោះ Bashneft កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ ។

អនុលោមតាមមាត្រា២៩០ នៃច្បាប់ព្រហ្មទណ្ឌរបស់រុស្សុី គឺប្រសិនបើតុលាការរកឃើញពិរុទ្ធភាពមែននោះលោក Alexei Oulioukaiev ដែលចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចរុស្សុីកាលពីខែមិថុនា ឆ្នាំ២០១៣នោះ នឹងត្រូវទទួលរងការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ពី០៨ឆ្នាំ ទៅ១៥ឆ្នាំ ។

គួររំលឹកជូនថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ លោកវរសេនីយ៍ Dmitry Zakharchenko អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រុស្សុី ក៏ត្រូវបានចាប់ខ្លួនផងដែរក្នុងរឿងប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច លើទំហំទឹកប្រាក់ជាង១២២លានដុល្លារអាមេរិក ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.