ថ្ងៃ ពុធ ទី ១៧ ខែ តុលា ឆ្នាំ ២០១៨

កប់យោបល់​ !​ ព្រះសង្ឃ​លើក​ព្រះ​ហស្ត​គោរព​បុរស​ខ្លាំង​នៃ​កម្ពុជា​ ដែល​ជា​គ្រហស្ថ​

​នៅ​តែ​មានរឿង​រ៉ាវ​ និង​រូបភាព​គួរ​ឲ្យ​ហួសចិត្ត​ពន់ពេក​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អ្វីៗ​ប្រែប្រួល​ទៅ​រក​ភាព​មិន​ត្រឹមត្រូវ​ និង​មិន​សម​ទំនង​ទាំងអស់​ ទាក់ទង​នឹង​ក្បួនខ្នាត​ ឬ​ធម្ម​វិន័យ​របស់​ព្រះសង្ឃ​ ឬ​បព្វជិត​ បើ​ធៀប​ទៅ​នឹង​សម័យ​សង្គមរាស្ត្រនិយម​(​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១)​ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ នរោត្តម​ សីហ​នុ​ គឺ​ព្រះសង្ឃ​បែរជា​លើក​ព្រះ​ហស្ត​គោរព​ចំពោះ​បុរស​ខ្លាំង​នៃ​កម្ពុជា​ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ និង​ជា​គ្រហស្ថ​ទៅ​វិញ​ ។​

monk-respect-hun-sen

​ជាក់ស្តែង​ កាលពី​សម័យ​សង្គមរាស្ត្រនិយម​(​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១)​ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ នរោត្តម​ សីហ​នុ​ គឺ​សូ​ម្បី​អង្គ​ព្រះមហាក្សត្រ​ក៏​ត្រូវ​គោរព​ព្រះសង្ឃ​ ឬ​បព្វជិត​ ទាំង​ព្រះសង្ឃ​មិន​បាន​លើក​ព្រះ​ហស្ត​គោរព​តប​វិញ​នោះ​ឡើយ​ ។​ ប៉ុន្តែ​បច្ចុប្បន្ន​ គឺ​ពេល​ព្រះសង្ឃ​ទទួល​ទេយ្យវត្ថុ​អ្វីមួយ​ ឬ​ការ​គោរព​ក្នុង​ពិធី​អ្វីមួយ​ពី​បុរស​ខ្លាំង​នៃ​កម្ពុជា​ បែរជា​ព្រះសង្ឃ​អង្គ​ខ្លះ​ ឬ​សឹង​ទាំងអស់​លើក​ព្រះ​ហស្ត​គោរព​តប​នឹង​បុរស​ខ្លាំង​នៃ​កម្ពុជា​ ដែល​ជា​គ្រហស្ថ​ជា​មុន​ទៅ​វិញ​ ទាំង​មិន​សម​ទំនង​ ដូច​មាន​រូបថត​បង្ហាញ​ជា​ព័ស្តុតាង​ស្រាប់​ ។​

monk-respect-hun-sen-1

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អ្វីៗ​ត្រូវ​បាន​ប្រែប្រួល​អស់ហើយ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ បើ​ធៀប​ទៅ​នឹង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១​ គឺ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១​មាន​សម្តេចព្រះសង្ឃរាជ​(​សម្តេចព្រះ​មហាសុមេធាធិបតី​ ជួន​ ណាត​ ជោ​ត​ញ្ញា​ណោ​)​ ព្រះ​អង្គជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ មាន​ស្នា​ព្រះ​ហស្ត​បង្កើត​វចនានុក្រម​ខ្មែរ​ទុក​ឲ្យ​កូន​ខ្មែរ​សិក្សា​រៀនសូត្រ​ទល់​បច្ចុប្បន្ន​ រីឯ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ សម្តេចព្រះសង្ឃរាជ​ (​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​)​ សូ​ម្បី​តែ​សរសេរ​អក្សរ​ក៏​ខុស​អក្ខរាវិរុទ្ធ​ព្រោងព្រាត​ដែរ​ និង​មាន​ប្រភព​ដើម​ចេញពី​គណបក្ស​នយោបាយ​ទៀត​ផង​ ។​

monk-king

​នេះ​ គឺជា​រឿង​ដែល​ត្រូវ​ "​កប់យោបល់​"​ ទាំងស្រុង​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.