ថ្ងៃ ចន្ទ ទី ១៩ ខែ តុលា ឆ្នាំ ២០២០

រឿងអាស្រូវ​ E-mail​ និង​ចំណាត់ការ​របស់​ FBI​ ជា​មូលហេតុ​ធ្វើ​ឲ្យ​លោកស្រី​ Hillary​ Clinton​ ចាញ់ឆ្នោត​សេដ្ឋី​ Donald​ Trump

​យោង​តាម​ការ​ស្ទាបស្ទង់​មតិ​ដំបូង​ ធ្វើ​ឲ្យ​ក្រុម​អ្នកវិភាគ​នយោបាយ​ជាតិ​ និង​អន្តរជាតិ​(​អ្នកវិភាគ​នៅ​សហរដ្ឋអាមេរិក​ និង​អ្នកវិភាគ​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​)​ បាន​ព្យាករណ៍​ទុក​ថា​ លោកស្រី​ Hillary​ Clinton​ អាយុ​៦៩​ឆ្នាំ​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ អតីតរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ និង​ត្រូវជា​ភរិយា​របស់​លោក​ Bill​ Clinton​ អតីត​ប្រធានាធិបតី​ទី​៤២​របស់​សហរដ្ឋអាមេរិក​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ នឹង​អាច​ឈ្នះ​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​ ទៅ​លើ​ដៃគូ​ប្រកួតប្រជែង​របស់​លោកស្រី​ គឺ​លោក​ Donald​ Trump​ ជា​មហាសេដ្ឋី​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ ។​ ប៉ុន្តែ​លទ្ធផល​ជាក់ស្តែង​មិន​ដូច​ការ​ព្យាករណ៍​ទុក​មុន​នោះ​ទេ​ គឺ​មហាសេដ្ឋី​ Donald​ Trump​ បាន​ឈ្នះ​ឆ្នោត​លើ​លោកស្រី​ Hillary​ Clinton​ ក្នុង​តំណែង​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​ សម្រាប់​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ទៅ​វិញ​ ។​

​ក្រុម​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​បាន​លើក​ឡើង​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោកស្រី​ Hillary​ Clinton​ ចាញ់ឆ្នោត​លោក​ Donald​ Trump​ សម្រាប់​តំណែង​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​ ដូច​ខាងក្រោម​ ៖

១-​រឿងអាស្រូវ​ E-mail​ របស់​លោកស្រី​ Hillary​ Clinton​ ចំនួន​៦៥០​ ០០០​ឯកសារ​ ត្រូវ​បាន​បែកធ្លាយ​ រហូត​ដៃគូ​ប្រកួតប្រជែង​របស់​លោកស្រី​ គឺ​លោក​ Donald​ Trump​ ចោទប្រកាន់​ថា​ លោកស្រី​ Hillary​ Clinton​ មាន​ទំនាក់ទំនង​ជួយ​គាំទ្រ​ដល់​កងកម្លាំង​ឧទ្ទាម​ ISIS​ និង​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ជា​ច្រើន​អាច​ដាក់​ការ​សង្ស័យ​ថា​ លោកស្រី​ Hillary​ Clinton​ មាន​បាតដៃ​ប្រឡាក់​ប្រ​ឡួស​នឹង​អំពើ​ពុក​រលួយ​ កាល​ពេល​លោកស្រី​កាន់​តំណែង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ជាមួយនឹង​ការ​ប្រើប្រាស់​ Account​ E-mail​ ឯកជន​របស់​លោកស្រី​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​​ ។

២-​ភ្នាក់ងារ​ស៊ើបអង្កេត​ FBI​ របស់​សហរដ្ឋអាមេរិក​ហាក់​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ទៅ​លើ​រឿងអាស្រូវ​ E-mail​ របស់​លោកស្រី​ Hillary​ Clinton​ នៅ​មុន​ពេល​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​មក​ដល់​ ។​

​កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៦​ លោក​ Harry​ Reid​ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ចោទប្រកាន់​ទៅ​លើ​លោក​មេធាវី​ James​ Comey​ ដែល​ជា​ប្រធាន​ FBI​ ថា​ មាន​ចេតនា​លាក់បាំង​ព័ត៌មាន​អំពី​ទំនាក់ទំនង​មិន​ប្រក្រតី​រវាង​លោក​ Donald​ Trump​ ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​(Moscow)​ ហើយ​បែរជា​មក​ទម្លាយ​រឿងអាស្រូវ​ E-mail​ របស់​លោកស្រី​ Hillary​ Clinton​ ទៅ​វិញ​ ។​

​សារព័ត៌មាន​ Sputnik​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ដែល​បាន​ដកស្រង់​ការ​បញ្ជាក់​របស់​លោក​ Raphael​ Sonenshein​ សាស្ត្រាចារ្យ​មួយ​រូប​នៃ​សាកលវិទ្យាល័យ​ California​ ឲ្យ​ដឹង​ថា​ ការ​ស៊ើប​អ​ងេ្ក​តរបស់​ FBI​ អា​មេ​រិ​ក​ ទៅ​លើ​រឿងអាស្រូវ​ E-mail​ របស់​លោកស្រី​ Hillary​ Clinton​ រយៈពេល​១០​ថ្ងៃមុន​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឈាន​មក​ដល់​ គឺជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​លោកស្រី​ Hillary​ Clinton​ ចាញ់ឆ្នោត​ដៃគូ​ប្រកួតប្រជែង​ ។​

៣-​ទាំង​ចំណាត់ការ​របស់​ FBI​ ទាំង​ការ​ទម្លាយ​រឿងអាស្រូវ​ E-mail​ របស់​លោកស្រី​ Hillary​ Clinton​ គឺ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ប្រមាណ​ ១១០​លាន​នាក់​មិន​ទៅ​បោះ​ឆ្នោត​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មាន​អាយុ​ដល់​បោះ​ឆ្នោត​ សរុប​ចំនួន​ ២៣១​លាន​នាក់​ ពោល​ប្រជាពលរដ្ឋ​មក​បោះ​ឆ្នោត​បាន​ត្រឹម​ប្រមាណ​ ៥៦%​ប៉ុណ្ណោះ​ ពីព្រោះ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​មានការ​ស្រងាកចិត្ត​ជាមួយនឹង​រឿងអាស្រូវ​ E-mail​ របស់​លោកស្រី​ Hillary​ Clinton​ ដែល​ទម្លាយ​ចេញ​ដោយ​ FBI​ ក៏​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​លោកស្រី​ Hillary​ Clinton​ ចាញ់ឆ្នោត​លោក​ Donald​ Trump​ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​នេះ​ផង​ដែរ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.