ថ្ងៃ ចន្ទ ទី ១៩ ខែ តុលា ឆ្នាំ ២០២០

កម្អួត​ត្រី​បា​ឡែ​ន​ត្រូវ​បាន​អ្នកនេសាទ​៣​នាក់​ប្រទះ​ឃើញ​ និង​លក់​បាន​តម្លៃ​៣​លាន​ដុល្លារ​

​គេហទំព័រ​ Sciencealert​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ឲ្យ​ដឹង​ថា​ កម្អួត​ត្រី​បា​ឡែ​ន​ទម្ងន់​៨០​គីឡូក្រាម​ ត្រូវ​បាន​អ្នកនេសាទ​ចំនួន​៣​នាក់​មក​ពី​ប្រទេស​អូ​ម៉​ង់​(Oman)​ប្រទះ​ឃើញ​ ហើយ​ក៏​ក្លាយជា​បុរស​អ្នកនេសាទ​មហា​សំណាង​ពី​ការ​ប្រមូល​ផល​នេសាទ​របស់​ខ្លួន​ ដោយសារ​កម្អួត​ត្រី​បា​ឡែ​ន​នោះ​មាន​តម្លៃ​រហូត​ដល់​ទៅ​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​កម្អួត​ត្រី​បា​ឡែ​ន​ គឺជា​សារធាតុ​ដ៏​កម្រ​ដែល​ខ្ជាក់​ចេញពី​មាត់​ត្រី​បា​ឡែ​ន​ ។​ គេ​អាច​យក​សារធាតុ​នេះ​ដើម្បី​ផ្សំ​ចូល​ក្នុង​ទឹកអប់​មាន​តម្លៃ​ថ្លៃ​បំផុត​ ពីព្រោះ​សារធាតុ​កម្អួត​ត្រី​បា​ឡែ​ន​វា​អាច​ជួយ​រក្សា​នូវ​ក្លិន​ទឹកអប់​បាន​យូរ​ ។​

​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើការ​ពន្យល់​ថា​ កម្អួត​ត្រី​បា​ឡែ​ន​ គឺជា​សារធាតុ​ដ៏​អាថ៌​កំបាំង​មួយ​ដែល​ឋិត​នៅ​ក្នុង​ក្រពះ​ត្រី​បា​ឡែ​ន​ សម្រាប់​ជួយ​រំលាយ​កម្ទេច​ចោល​នូវ​វត្ថុ​ ឬ​អាហារ​ដែល​មិន​រលាយ​ក្នុង​ក្រពះ​ រួច​ហើយ​ត្រី​បា​ឡែ​ន​ក៏​បាន​ខ្ជាក់​ចេញ​ជា​កម្អួត​ដ៏​កម្រ​អណ្តែត​លើ​ផ្ទៃ​ទឹកសមុទ្រ​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.