ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

ប្រយ័ត្ន​បាត់​ទៀត​ !​ មាន​អ្នក​ស្រក់ទឹកមាត់​ជាមួយនឹង​សាកសព​គល់​គ្រញូង​ក្នុង​ឧទ្យាន​អង្គរ​

​ឈើ​គ្រញូង​ចំណាស់​ខ្ទង់រយ​ឆ្នាំ​មួយ​ដើម​ក្នុង​ឧទ្យាន​អង្គរ​ ខេត្តសៀមរាប​នោះ​ បាន​វិនាស​អន្តរាយ​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ក្រោម​ស្នាដៃ​របស់​ជនខិលខូច​ និង​របស់​ក្រុម​មន្ត្រី​អាជ្ញាធរ​អប្សរា​អារកាត់​ផ្តួលរំលំ​បង្ហើយ​ ប៉ុន្តែ​សាកសព​គល់ឈើ​គ្រញូង​នៅ​សេសសល់​ជាប់​នឹង​ដី​នៅឡើយ​ ខណៈ​មាន​ក្រុម​ឈ្មួញ​មួយ​ចំនួន​កំពុង​ "​ស្រក់ទឹកមាត់​"​ ជាមួយនឹង​សាកសព​គល់ឈើ​គ្រញូង​ចំណាស់​រយ​ឆ្នាំ​នេះ​ ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​និយាយ​ពេញៗ​មាត់​ថា​ ក្រុម​ជនខិលខូច​បាន​ប្រើ​រណារ​យន្ត​អារកាត់​ដើមឈើ​គ្រញូង​អាច​ឮ​សូរ​សំឡេង​លាន់​កងរំពង​ពេញ​ឧទ្យាន​អង្គរ​ បែរជា​មន្ត្រី​អភិរក្ស​ព្រៃឈើ​នៃ​អាជ្ញាធរ​អប្សរា​មិន​ឮ​សូរ​ចូល​ត្រចៀក​ផង​ ចុះ​ទម្រាំ​គល់ឈើ​គ្រញូង​ជាប់​នឹង​ដី​ដូច្នេះ​ គឺ​គេ​អាច​ជីក​លង់​ដឹក​យក​ទៅ​បាត់​ស្រមោល​ដោយ​មិនបាច់​ឲ្យ​ឮ​សូរ​សំឡេង​ក៏​ថា​បាន​ ពីព្រោះ​គល់ឈើ​គ្រញូង​នេះ​នៅ​តែ​មាន​តម្លៃ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ក្រុម​ឈ្មួញ​ឈើ​ ។​

​សូម​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​អាជ្ញាធរ​អប្សរា​ ព្រមទាំង​ឯកឧត្តម​ ឃឹម​ ប៊ុ​ន​សុង​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ មេត្តា​ប្រុង​ប្រយ័ត្ន​ផង​ កុំ​ឲ្យ​ធ្វេសប្រហែស​បង្ក​ការ​បាត់បង់​វិនាស​អន្តរាយ​ដូច​លើក​មុន​ថ្មីៗ​នេះ​ទៀត​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.