ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

ប្រតិកម្មរបស់ក្រុមមន្ដ្រីជុំវិញការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិករបស់មហាសេដ្ឋី Donald Trump

តាំងពីនៅជាបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក និងរហូតមកដល់ពេលជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់មហាអំណាចអាមេរិក គឺមហាសេដ្ឋីលំដាប់ទី១១៣នៅសហរដ្ឋអាមេរិក Donald Trump បានបង្កឲ្យមានប្រតិកម្មយ៉ាងច្រើនពីសំណាក់ក្រុមមន្ដ្រីអាមេរិក ដល់មន្ដ្រីឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដូចខាងក្រោម ៖

១-សារព័ត៌មាន Wall Street Journal បានផ្សព្វផ្សាយឲ្យដឹងថា អ្នកឯកទេសសេដ្ឋកិច្ចអាមេរិកចំនួន៣៧០នាក់ ក្នុងនោះមាន៨នាក់ជាជ័យលាភីពានរង្វាន់ Nobel ខាងសេដ្ឋកិច្ច រួមទាំងប្រធានធនាគារពិភពលោក (WB)ផងបានលើកឡើងថា លោក Donald Trump គ្មានជំនាញខាងសេដ្ឋកិច្ចពិតប្រាកដទេ គឺធ្វើអ្វីៗតាមតែអំពើចិត្ត ។ ដូច្នេះ បើលោក Donald Trump ជាប់ឆ្នោតកាន់តំណែងជាប្រធានាធិបតីអាមេរិក គឺអាចបង្កឲ្យសេដ្ឋកិច្ចអាមេរិកជួបនឹងវិបត្តិ ។

២-សារព័ត៌មាន Washington Monthly បានផ្សព្វផ្សាយឲ្យដឹងថា មន្ដ្រីមានបទពិសោធន៍ការងាររបស់អាមេរិកចំនួន១ ភាគ៤ បានប្រកាសចុះចេញពីតំណែង ឬសុំចូលនិវត្តន៍ប្រសិនបើលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ដោយក្រុមមន្ដ្រីទាំងនោះយល់ឃើញថា គោលនយោបាយការបរទេសរបស់លោក Donald Trump អាចនឹងធ្វើឲ្យអាមេរិកជួបគ្រោះថ្នាក់ ។

៣-ព្រះអង្គម្ចាស់ Zeid bin Ra'ad al-Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានលើកឡើងថា ពិភពលោកនឹងជួបគ្រោះថ្នាក់ ប្រសិនបើលោក Donald Trump ជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាមេរិក ពីព្រោះលោក Donald Trump មានទស្សនៈបង្កគ្រោះថ្នាក់ដល់នយោបាយអន្តរជាតិ និងប្រកាន់ពូជសាសន៍ សាសនាទៀតផង ៕

 

 

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.