ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

សេដ្ឋី Donald Trump មកពីគណបក្សសាធារណរដ្ឋ​ ជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់​មហាអំណាចអាមេរិក

សារព័ត៌មាន​ AP បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦​ នេះឲ្យដឹងថា ក្រោយការប្រកួតប្រជែង​ដ៏ស្វិតស្វាញ​ក្នុងការបោះឆ្នោត​រួចមក​ នៅទីបំផុត​ លោក Donald Trump បេក្ខភាពប្រធានាធិបតី​មកពីគណបក្សសាធារណរដ្ឋ​បាន​ជាប់ឆ្នោត​ជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកហើយ ដោយទទួលបានសំឡេង​ពិន្ទុចំនួន២៧៦ពិន្ទុ​ ឈ្នះលើដៃគូប្រកួតរបស់លោក គឺលោកស្រី Hillary Clinton មកពីគណបក្សប្រជាធិបតេយ្យទទួល​បាន​២១៨ពិន្ទុ។

មានប្រជាពលរដ្ឋចំនួន៥៤ ៥៤៨ ៥៨២នាក់ បាន​បោះឆ្នោតគាំទ្រ​លោក Donald Trump ឲ្យធ្វើជាប្រធានាធិបតី​ទី៤៥របស់សហរដ្ឋអាមេរិក​​ ដោយទទួលបាន​សំឡេង​ឆ្នោតស្មើនឹង៤៨,៣០% ខណៈលោកស្រី Hillary Clinton ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៥៣ ១៨៤ ១១៩នាក់ ស្មើនឹង៤៧,១០% ។

តាមគោលការណ៍បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក គឺប្រតិភូតំណាងទាំងអស់មានចំនួន​៥៣៨ ហើយបេក្ខជនដែលទទួលបានសំឡេង​ឆ្នោតគាំទ្រលើស​ពី២៧០ឡើងទៅ ទើបសន្មត់ថា ជាអ្នកឈ្នះឆ្នោត។

លោក Donald Trump អាយុ៧០ឆ្នាំ គឺជាអ្នកជំនួញ​លំដាប់សេដ្ឋីនៅសហរដ្ឋអាមេរិកមួយរូប​ និង​មានទ្រព្យសម្បត្តិប្រមាណ​៣,៧ពាន់លានដុល្លារ​៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.