ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

​ល្បីល្បាញ​ថា​ នាយក​វិទ្យាល័យអនុវត្តន៍​ ហ៊ុន​ សែន​ កំពង់ចាម​ និង​ជា​ប្រធាន​គម្រោង​អង្គការ​ KAPE​ ម្នាក់​ប្រព្រឹត្ត​ពុក​រលួយ​យក​លុយ​ពី​សិស្ស​យ៉ាង​គគ្រឹកគគ្រេង​

​នាយក​វិទ្យាល័យអនុវត្តន៍​ ហ៊ុន​ សែន​ កំពង់ចាម​ និង​ជា​ប្រធាន​គម្រោង​សាលារៀន​ដៃគូ​ (BSI)​ នៃ​អង្គការ​ខេ​ប​ (KAPE)​ គឺ​លោក​ សឿង​ វណ្ណ​ ដែល​កាន់​តំណែង​ត្រួត​ ត្រូវ​បាន​បុគ្គលិក​សិក្សា​ក្រោម​ឱវាទ​ទម្លាយ​ឲ្យ​ដឹង​ថា​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ គាបសង្កត់​យក​លុយ​ពី​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​តាំងពី​ថ្នាក់បឋមសិក្សា​រហូត​ដល់​ថ្នាក់​វិទ្យាល័យ​(​មធ្យមសិក្សា​)​ កើប​លុយរាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំៗ​ ផ្ទុយ​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ។​

​ប្រភព​ព័ត៌មាន​បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ​ថា​ ក្នុង​សិស្សានុសិស្ស​ម្នាក់​ដើម្បី​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ ត្រូវ​បុគ្គលិក​សិក្សា​ក្រោម​ឱវាទ​របស់​លោកនាយក​ សឿង​ វណ្ណ​ និង​ជា​ប្រធាន​គម្រោង​សាលារៀន​ដៃគូ​(BSI)​ នៃ​អង្គការ​ KAPE​ គាបសង្កត់​ឲ្យ​បង់ប្រាក់​ចំនួន​៦៥​ដុល្លារ​អា​មេ​រិ​ក​ ។​ ក្រៅពី​ការ​ជួយ​ឧបត្ថម្ភ​ដោយ​អង្គការ​ KAPE​ សប្បុរសជន​ និង​ប្រាក់​ PB​ របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គឺ​ថវិកា​ចំណូល​របស់​សាលា​ត្រូវ​បាន​ប្រើប្រាស់​ដោយ​គ្មាន​តម្លាភាព​ ។​ លើស​ពី​នេះ​ ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់ដូរ​ផ្តាច់មុខ​ក្នុង​សាលា​របស់​ក្រុម​គ្រួសារ​សាច់ញាតិ​ត្រូវជា​បងប្អូន​ម៉ែក្មេក​លោកនាយក​ មិនឃើញ​មាន​បង់​សម្រាប់​ទ្រទ្រង់​ដល់​សាលារៀន​ឡើយ​ ។​

​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​រឿងអាស្រូវ​ពុក​រលួយ​របស់​លោកនាយក​សាលា​វិទ្យាល័យអនុវត្តន៍​ ហ៊ុន​ សែន​ កំពង់ចាម​ និង​ជា​ប្រធាន​គម្រោង​សាលារៀន​ដៃគូ​(BSI)​នៃ​អង្គការ​ KAPE​ នោះ​ គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ សឿង​ វណ្ណ​ បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ ។​

​សូម​ឯកឧត្តម​ បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មេត្តា​ត្រួតពិនិត្យ​មើល​ និង​មាន​វិធានការ​ទៅ​លើ​រឿងអាស្រូវ​ពុក​រលួយ​របស់​លោក​ សឿង​ វណ្ណ​ នាយក​វិទ្យាល័យអនុវត្តន៍​ ហ៊ុន​ សែន​ កំពង់ចាម​ និង​ជា​ប្រធាន​គម្រោង​សាលារៀន​ដៃគូ​ (BSI)​  នៃ​អង្គការ​ KAPE​ នោះ​ផង​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.