ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

ពលរដ្ឋអាមេរិកសម្រុកទិញកាំភ្លើង មុនពេលការបោះឆ្នោតប្រធានាធិបតីខិតជិតមកដល់

សារព័ត៌មាន Sputnik បានផ្សព្វផ្សាយកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះឲ្យដឹងថា មានកាំភ្លើងរហូតដល់ទៅចំនួន២,៣លានដើម ត្រូវបានចុះឈ្មោះអ្នកប្រើប្រាស់ស្របច្បាប់នៅសហរដ្ឋអាមេរិកនាខែតុលា ឆ្នាំ២០១៦កន្លងមក ហើយដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ពេលវេលាមួយនៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិកខិតជិតមកដល់ ។

កាំភ្លើងរហូតដល់ទៅចំនួន២ ៣៣៣ ៣៥៩ដើម ដែលពលរដ្ឋអាមេរិកទិញយកទៅប្រើប្រាស់បានឆ្លងកាត់ការត្រួតពិនិត្យ គឺកើនឡើងចំនួនជាង៣៥ម៉ឺនដើម បើធៀបទៅនឹងខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ។ តាមការប្រកាសរបស់ FBI បានឲ្យដឹងថា តួលេខនៃការត្រួតពិនិត្យចរាចរណ៍កាំភ្លើងមិនប្រាកដច្បាស់លាស់ទាំងស្រុងឡើយ ដោយសារមានពលរដ្ឋអាមេរិកជាច្រើនមិនបានយកកាំភ្លើងមកឲ្យសមត្ថកិច្ចពិនិត្យ ដើម្បីទទួលបានការទទួលស្គាល់ពីអាជ្ញាធរ ។ ការណ៍ដែលពលរដ្ឋអាមេរិកនាំគ្នាទិញកាំភ្លើងច្រើនឡើងបែបនេះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងផងដែរដល់សន្តិសុខអាេមរិក ជាពិសេសគឺនៅពេលការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីខ្លាចក្រែងមានការបាញ់ប្រហារកើតឡើង ។

ចំណុចគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹងកម្មវិធីនយោបាយគ្រប់គ្រងកាំភ្លើងរបស់បេក្ខភាពប្រធានាធិបតីអាមេរិកនោះ គឺលោកស្រី Hillary Clinton ប្រឆាំងនឹងការប្រើប្រាស់កាំភ្លើងខុសច្បាប់ រីឯលោក Donald Trump បែរជាគាំទ្រឲ្យមានការប្រើប្រាស់កាំភ្លើងពេញទំហឹងទៅវិញ ។

លោក Donald Trump ជាបេក្ខភាពប្រធានាធិបតីអាមេរិកធ្លាប់លើកឡើងថា លោកស្រី Hillary Clinton អាចនឹងត្រូវគេបាញ់សម្លាប់ ដោយសារតែការប្រឆាំងនឹងការប្រើប្រាស់កាំភ្លើងជាប្រពៃណីរបស់អាមេរិកនោះ ។ តាមការកត់សម្គាល់បានបង្ហាញថា ការបាញ់ប្រហារនៅអាមេរិកមានការកើតឡើងជាញឹកញាប់ ដែលមិនមែនជាអំពើភេរវកម្មទេ គឺជាការបាញ់ប្រហារដោយពលរដ្ឋអាមេរិកផ្ទាល់ ។ ជាក់ស្ដែង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗ មន្ដ្រីប៉ូលិសអាមេរិក២នាក់ ត្រូវបានបុរសជាជនសង្ស័យម្នាក់បាញ់សម្លាប់ពេលកំពុងអង្គុយក្នុងរថយន្ដប៉ូលិសនៅទីក្រុង Lowa ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.