ថ្ងៃ ចន្ទ ទី ១២ ខែ មេសា ឆ្នាំ ២០២១

​ផ្កាយ​៤​ប៉ូលិស​ ខៀវ​ សុភ័គ​ ដែល​ចូល​និវត្តន៍​ ទទួល​បានការ​តែងតាំង​ជានា​យក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​

​បន្ទាប់​ពី​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦០៩​ ចុះ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៦​រួច​មក​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០០៧២​ អតីត​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ ក៏​ទទួល​បានការ​តែងតាំង​ជានា​យក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៦/៨១០​ ចុះ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ក្រសួងមហាផ្ទៃ​ អត្តលេខ​០០៧២​ ធ្លាប់​ទទួល​បានការ​តែងតាំង​មុខ​តំណែង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​ទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៤/០៩៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៤​ ។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ផង​ដែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៣៨៣​ ចុះ​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​ក្រោយមក​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​០០៧២​ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦០៩​ ចុះ​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៦​ ។​

​ឥឡូវនេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ ដែល​ចូល​និវត្តន៍​ហើយ​នោះ​ ក៏​ទទួល​បានការ​តែងតាំង​ជានា​យក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៦/៨១០​ ចុះ​ថ្ងៃ​ទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ពោល​គឺ​ឯកឧត្តម​ ខៀវ​ សុភ័គ​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​កាន់​តំណែង​អ្វី​ដែល​ឆ្ងាយ​ពី​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​បច្ចុប្បន្ន​ឡើយ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.